ព័ត៌មានទាន់ហេតុការណ៍៖

ផលិតកម្មធំៗ ៣ ប្រជែងគ្នាយក រឿន ណាត សម្តែងជាតួឯក

ចែករំលែក៖

ភ្នំពេញ៖ កញ្ញាឯកកម្ពុជា កញ្ញា រឿន ស៊ីណាត ធ្លាប់បានធ្វើប្រជាជនកម្ពុជាមានមោទនភាពខ្លាំងក្នុងការបង្ហាញមុខដោភាពជឿជាក់ក្នុងព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោកគឺ កម្មវិធីប្រលងបវរកញ្ញាចក្រវាល២០១៨ (Miss Universe 2018 ) ។ មកដល់កម្ពុជា ភ្លាមនាងទទួលបានឱកាសថតភាពយន្តតាមរយៈផលិតកម្មក្នុងស្រុកធំៗជាច្រើនប្រជែងគ្នាយកនាងសម្តែងជាតួឯកស្រីក្នុងភាពយន្ត។

វិលមកពីការប្រកួតនៅប្រទេសថៃភ្លាម កញ្ញា រឿន ណាត កំពុងមមាញឹកខ្លាំងនឹងកិច្ចការងារជាច្រើនពិសេសការងារសិល្បៈ។ តាមការទម្លាយរបស់ ប្រធានប្រតិបត្តិ Arise Agencyលោក ម៉ែន និមលរតន៍ ដែលជាអ្នកទទួលបន្ទុកចាត់ចែងការងាររបស់កញ្ញា រឿន ណាត ផ្ទាល់បានឲ្យដឹងថាកញ្ញាត្រូវបានផលិតកម្មតូចធំមិនតិចជាង៣ទេដែលបានទាក់ទងបន្តបន្ទាប់ដើម្បីចូលរួមសម្តែងក្នុងភាពយន្ត។ ទោះជាយ៉ាងណាលោកនៅមិនទាន់ទម្លាយឲ្យដឹងប្រាកដនៅឡើយទេថាតើ កញ្ញា នឹងត្រូវសម្រេចឲ្យសម្តែងឲ្យផលិតកម្មណា ខណៈដែលតំណែងដែលផលិតកម្មទាំងនោះផ្តល់ឲ្យគឺសុទ្ធតែជាតំណែងតួឯកទាំងអស់។ ប្រភពបញ្ជាក់ដែរថាថ្មីនេះកញ្ញា ទើបតែបញ្ចប់ការថតភាពយន្តខ្នាតខ្លីមួយ ដែលគ្រោងនឹងបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រៅពីការសម្តែង កញ្ញា ក៏កំពុងពង្រឹងសមត្ថភាពទាំងការសម្តែង និងជាពិធីការិនីបន្ថែមផងដែរ ដើម្បីប្រាកដថានាងនឹងមានភាពស្ទាត់ជំនាញ និងជឿជាក់ក្នុងចិត្តច្រើនជាងមុន។

អ្នកគាំទ្រនាងជាច្រើនសុទ្ធតែបង្ហាញអារម្មណ៍សប្បាយចិត្តនឹងការទទួលបានការងារថ្មីៗបន្តបន្ទាប់ ពិសេសពួកគេចង់ឃើញស្នាដៃសិល្បៈថ្មីៗរបស់នាងនៅពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ដែរថា តំណាងកម្ពុជាកញ្ញា រឿន ស៊ីណាត បានចេញដំណើរទៅចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីលំដាប់ពិភពលោកមួយគឺ កម្មវិធីប្រលងបវរកញ្ញាចក្រវាល២០១៨ (Miss Universe 2018 )កាលពីចុងឆ្នាំ២០១៨ ដែលបាន ប្រព្រឹត្តិទៅនៅទីក្រុងបាងកកប្រទេសថៃ។នាងទទួលបានការចាប់អារមម្មណ៍ខ្លាំងពីអ្នកគាំទ្រខ្លាំងបើទោះបីជានាងមិនទទួលបានចំណាត់ថ្នាក់ក្នុងការប្រកួតក្តី ៕ វឌ្ឍនា


ចែករំលែក៖