ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងងងុយដេកជិះម៉ូតូទៅបុកស្លាកគណបក្សនយោបាយរងរបួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់ ខណៈស្រវឹងស្រាជោកបានជិះម៉ូតូមួយគ្រឿងរេពេញផ្លូវ ហើយទៅបុកនិងស្លាកគណបក្សនយោបាយមួយ បណ្ដាលអោយរងរបួសបែកក្បាល បាក់ដៃកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវលេខ៣១៥ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុ មានម៉ូតូម៉ាក្សវ៉េវ ពណ៌សរ អត់ស្លាកលេខ បើកបរដោយឈ្មោះ នៅ ដនអាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិបារាយ ឃុំព្រៃមេសថ្ងក ស្រុកចន្ទ្រា ( គ្មានរបួស ) អ្នករួមដំណើរ ឈ្មោះ នុត រិត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអង្គក្តួច ឃុំព្រៃគគី ស្រុកចន្ទ្រា និងឈ្មោះ ជឹន សុភា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអង្គក្តួច ឃុំព្រៃគគី ស្រុកចន្ទ្រា ដោយធ្វើដំណើរពីជើងមកត្បូង ខណៈនោះស្រាប់តែម៉ូតូរេចង្កូតទៅបុកនឹងស្លាកគណបក្សតែម្ដង។

ក្រោយមក ប្រជាពលរដ្ឋរាយការណមកសមត្ថកិច្ចមូលដ្ឋានយកបុរសទាំង៣នាក់មកកាន់មន្ទីពេទ្យផងដែរ។

បើតាមអ្នកបើកម៉ូតូឈ្មោះនៅ ដន បានអោយដឹងថា មុនកើតហេតុពួកគេបានមកកាន់ពីធីជប់លៀងបន្តិចបន្តួច រហូតដល់ស្រវឹង ក៏នាំគ្នាត្រឡប់មកផ្ទះ ប៉ុន្តែដោយស្រវឹងស្រា និងងងុយដេកផង ក៏ងោកមួយផ្លែត ក៏ជ្រុលចង្កូតបុកនឹងស្លាកគណបក្សតែម្ដង ៕ យឹម សុថាន

svrw-1 svrw-2 svrw-3 svrw-4


ចែករំលែក៖