ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងរករឿងអ្នកជិតខានត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានផឹកស៊ីស្រវឹងបានរករឿងអ្នកជិតខាង និងបោះពាក្យសម្ដីទៅកាន់ជាងម៉ាស៊ីនត្រជាក់ម្នាក់ថា បើអញវាយកូនជាងឯងតើវាយ៉ាងម៉េចអស់ប៉ុន្មានលុយ? ។

បន្ទាប់មក ក៏បានធ្វើសកម្មភាពស្ទុះទៅវាយ និងច្របាច់កយុវជនម្នាក់ដែលជាកូនជាងម៉ាស៊ីនត្រជាក់ទាំងកំរោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​ ភ្លាមនោះបុរសជាមេជាងម៉ាស៊ីនត្រជាក់ពេលឃើញជនសង្ស័យវាយកូនជាង ក៏បានចូលទៅជួយហើយ ក៏ត្រូវបានជននេះវាយចំច្រមុះ១ដៃផងដែរ ។

មិនតែប៉ុណ្ណោះយកកាំបិតប្រុងចាក់សម្លាប់ទៀត ប៉ុន្តែជនរងគ្រោះទាំង២នាក់មេ និងកូនជាងម៉ាស៊ីនត្រជាក់នោះបានរត់គេចផុតហើយ បានប្ដឹងឲ្យនគរបាលចាប់ខ្លួនជននេះចាត់ការតាមច្បាប់តែម្ដង ។

ជនសង្ស័យខាងលើនោះឈ្មោះ សុខ អាយុ៣៤ឆ្នាំមុខរបរបរត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិកើយហេតុខាងលើ ចំណែកជនរងគ្រោះទាំង២នាក់មេ និងកូនជាងបានសុំលាក់មិនបញ្ចេញឈ្មោះរបស់ខ្លួននោះឡើយ ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុន ពេលកើតហេតុជនបង្កបានអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តចំនួន៣នាក់ទៀតហើយមិនដឹងថាមានគំនុំអ្វីជាមួយយុវជនម្នាក់ដែលជាជាងម៉ាស៊ីនត្រជាក់នោះទេ ។ លុះពេលស្រវឹងបានស្រែកបោះពាក្យសម្តីថា បើអាញវ៉ៃកូនជាងហ្អែងម្នាក់តើអស់ប៉ុន្មានលុយ ហើយខណៈដែលយុវជនរងគ្រោះកំពុងឈរមើលគេជល់មាន់ក្បែរនោះ ស្រាប់តែជនបង្កស្ទុះទៅវាយ និងច្របាច់កតែម្ដង ។ ភ្លាមៗនោះបុរសជាមេជាម៉ាស៊ីនត្រជាក់នោះក៏បានចូលទៅជួយហើយក៏ត្រូវបានជននេះវាយចំច្រម៉ុះ១ដៃបែកអំពិលអំពែកផងដែរ ។ មិនតែប៉ុណ្ណោះយកកាំបិតប្រុងចាក់សម្លាប់ទៀត ប៉ុន្តែជនរងគ្រោះទាំង២នាក់មេ និងកូនជាងម៉ាស៊ីនត្រជាក់នោះបានរត់គេចផុតហើយបានប្ដឹងឲ្យនគរបាលចាប់ខ្លួនជននេះចាត់ការតាមច្បាប់តែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖