ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឡកម្ដៅរោងចក្រកាត់ដេរ《ប្រាយស្កាយ》ធ្លាយទៅរោក្រPUZIN របួសកម្មករម្នាក់មិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ឡកម្ដៅនៅក្នុងរោងចក្រកាត់ដេរយីហោ 《ប្រាយស្កាយ》 បានផ្ទុះឡើងយ៉ាងកក្រើក និងមានភ្លើងឆាបឆេះបណ្ដាយឲ្យធ្លាយចេញក្រៅរោងចក្រទម្លុះជញ្ញាំងរួចឆ្លងផ្លូវម្ខាងទៀត បុកទម្លុះជញ្ជាំងមួយទៀត ព្រមទាំងចូលក្នុងរោងចក្រមួយទៀតធ្វើឲ្យមានកម្មករម្នាក់បានរងរបួសធ្ងន់ថែមទៀត និងមិនទាន់ត្រូវបានគេដឹងពីមូលហេតុនៅឡើយនិងបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលរោងចក្រកាត់ដេរមួយនោះ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលរោងចក្រជិតដល់ម៉ោងផ្អាកដំណើរការឲ្យក្រុមកម្មករចេញក្រៅហូបបាយថ្ងៃត្រង់ លុះបន្តិចក្រោយមក ស្រាប់តែឡកម្ដៅនោះបានផ្ទុះឡើងលាន់យ៉ាងកក្រើកតែម្ដង មិនតែប៉ុណ្ណោះមានទាំងការឆាបឆេះឡើងថែមទៀតផង ហើយឡនោះក៏បានហោះទៅទម្លុះជញ្ជាំងរោងចក្រនិងជញ្ញាំងថ្មរបងបណ្តាលឲ្យធ្លាយទៅម្ខាងទៀត ហើយឡនោះនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកទម្លុះជញ្ញាំងមួយទៀតដែលឆ្លងទៅម្ខាងផ្លូវ ថែមទាំងបុកចូលទៅក្នុងរោងចក្រផលិតដែកយីហោ PUZIN បណ្តាលឲ្យកម្មករម្នាក់រងរបួស។ ខណៈនោះមុនដំបូងម្នាក់ៗមិននឹកស្មានថាឡនោះផ្ទះទេ ប៉ុន្តែក្រោយពេលនាំគ្នាចូលទៅមើល ទើបដឹងថាឡកម្ដៅនោះផ្ទុះនិងបាននាំគ្នា យកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់ និងមានរថយន្តពន្លត់អគ្គីភ័យ ចេញទៅអន្តរាគមន៍ពន្លត់ទើបភ្លើងរលត់ទៅវិញ។

ប្រភពខាងលើនោះបានបន្តទៀតថា ភ្លាមៗនោះខាងរោងចក្រមិនបានឲ្យអាជ្ញាធរខណ្ឌ សង្កាត់និង សមត្ថកិច្ច នគរបាល ព្រមទាំងប៉េអឹមនិងក្រុមអ្នកកាសែត ចូលទៅក្នុងរោងចក្ររបស់ខ្លួននោះឡើយ។

ពួកគេបានរារាំងរយៈពេលជាង១ម៉ោងក្រោយមក ទើបឲ្យអាជ្ញាធរនិងសមត្ថកិច្ចចូលទៅពិនិត្យ ក្រោយពេលដែលដឹកអ្នករងរបួសចេញទៅបាត់។ ដោយឡែកការផ្ទុះឆេះខាងលើនោះ មិនទាន់ត្រូវបានគេដឹងថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ។

ដោយឡែកនៅកន្លែងទីតាំងឡកម្ដៅនោះវិញ បានទទួលរងនូវការខូចខាតខ្ទេចខ្ទីរដោយធ្លាយដំបូលរោងចក្រ ព្រមទាំងបាក់ជញ្ជាំង ៕ សុខាសែនជ័យ


ចែករំលែក៖