ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះអ្នកភូមិ៦ខ្នងក្នុងក្រុងស្វាយរៀង និងស្រុកកំពង់រោទ៍ត្រូវរបើកដំបូល និងដួលរលំទាំងស្រុងដោយខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៦ខ្នងក្នុង ស្រុកចំនួន២ត្រូវបានដួលរលំ និងរបើកដំបូលខូចខាតទាំងស្រុងដោយសារមានភ្លៀង និងខ្យល់កន្ត្រាក់យ៉ាងខ្លាំងសំណាងមិនមានមនុស្សសត្វរងគ្រោះថ្នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង និងឃុំសំយ៉ោង ឃុំខ្សែត្រ និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ។

បើតាមអាជ្ញារធរខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងដោយមានខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ើងដំបូលផ្ទះ ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដោយដំបូលសង្កសី ជញ្ជាំងឥដ្ឋមានឈ្មោះ ម៉ៅ ឡងឌី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ។

​​​ប្រភពបន្តថា លុះនៅវេលាម៉ោង១៥ និង៤៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីខ្យល់កន្ត្រាក់មួយកើតឡើងបណ្តាលឲ្យរលំផ្ទះចំនួន៥ខ្នង ស្ថិតនៅក្នុង ឃុំសំយ៉ោង, ឃុំខ្សែត្រ និង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ម្ចាស់ផ្ទះ៖

ទី១ ​ឈ្មោះសូ យ៉ុនភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិឫស្សីលាប ឃុំសំយ៉ោង ផ្ទះដោយមានទំហំ៤ម៉ែត្រគុណ និង៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្កសីរបើកដំបូល ។

ទី២ ឈ្មោះយិម​ សយភេទស្រី អាយុ៥២ឆ្នាំទីលំនៅភូមិឫស្សីលាប ឃុំសំយ៉ោងផ្ទះទំហំ៣ ម៉ែត្រគុណ និង៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្កសីរបើកដំបូល ។

ទី៣ មានម្ចាស់ ឈ្មោះខាំ សុខ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិត្រពាំងឈូក ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ផ្ទះមានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ សង់អំពីឈើប្រក់សង្កសី ខូចខាតទាំងស្រុង ។

ទី៤ មានម្ចាស់ឈ្មោះ ខាំ ស៊ុនេត ប្រុស អាយុ៦៩ឆ្នាំ ទីលំនៅភូមិត្រពាំងឈូក ឃុំខ្សែត្រផ្ទះមានទំហំ៣ម៉ែត្រគុណ និង៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្កសី ខូចខាតទាំងស្រុង ។

និងទី៥ មានម្ចាស់ឈ្មោះ សារ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ផ្ទះទំហំ៣ម៉ែត្រគុណ និង៤ម៉ែត្រសង់អំពីឈើប្រក់សង្កសីខូចខាតទាំងស្រុង ។
​​
សូមបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់នេះ មិនបណ្ដាលឲ្យមានមនុស្ស និងសត្វរងគ្រោះថ្នាក់អ្វីនោះទេ ៕ យឹម សុថាន


ចែករំលែក៖