ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវការ! ខ្សែបម្រើអាល្លឺម៉ង់Julian Draxle ចុះកិច្ចសន្យាលេងឲ្យ Paris St Germain រយៈពេល៤ឆ្នាំកន្លះ

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Julian Draxlerបានចាកចេញពីក្រុម Wolfsburgទៅចូលរួមក្រុមជើងឯក បារាំងParis St Germainជាផ្លូវការហើយក្នុងតម្លៃ៣៤លានផោន។

កីឡាករវ័យយ២៣ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យParis St Germainរយៈពេល៤ឆ្នាំកន្លះ ពោលគឺរហូតដល់ឆ្នាំ២០២១។

Julian Draxlerធ្លាប់ចូលរួមក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងកម្មវិធីWorld Cupឆ្នាំ២០១៤ដែលពេល នោះអាល្លឺម៉ង់ក្លាយទៅជាម្ចាស់ជើងឯកពិភពលោក។ ប៉ុន្តែ Draxlerពុំមានទំរង់លេងល្អឡើយក្នុងរដូវកាលនេះខណៈក្រុមWolfsburgកំពុងតែឈរលេខរៀងទី១៣។

ទោះបីជាយ៉ាងនេះក្តីក៏ក្រុមParis St Germainក្រោមការដឹកនាំរបស់លោកUnai Emeryនៅតែចាត់ ទុកJulian Draxlerជាកីឡាករវ័យក្មេងមានទេពកោសល្យដែលអាចជួយក្រុមParis St Germainឈ្នះជើង ប្រទេសបារាំងជាលើកទី៥ជាប់គ្នា។

កីឡាករDraxlerបានថ្លែងថា “ខ្ញុំនឹងទទួលបានបទពិសោធន៏នៅក្នុងប្រទេសថ្មីមួយក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។ ហើយខ្ញុំពិតជាមានមោទនភាពដែលបានមកចូលរួមនៅក្នុងក្រុមល្អបំផុតមួយនៅក្នុងតំបន់អឺរ៉ុប” ៕ ដេវីត

aew-3 aew-2


ចែករំលែក៖