ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវព្រះសីុសុវត្ថិ ម្ដំុព្រះអង្គដងកើបានក្លាយជាកន្លែងលក់ដូរ ចំណតរថយន្ដ និងផ្ញើម៉ូតូដ៏អនាធិបតេយ្យបង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ផ្លូវព្រះសីុសុវត្ថិម្ដំុព្រះអង្គដងកើ សំបូរទៅដោយជនភ្ញៀវបរទេសដើរកំសាន្ដឆ្លងកាត់បានក្លាយជាចំណាប់ខ្មាំងរបស់អ្នកលក់ដូរជាជួរៗ និងចតរថយន្តពេញផ្លូវ បង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃពិបាកធ្វើដំណើរឆ្លងកាត់ណាស់ ។

អ្នកធ្វើដំណើរម្នាក់បាននិយាយប្រាប់ថា ពិតណាស់នៅពេលគាត់ធ្វើដំណើរតាមបណ្តោយផ្លូវ ជុំវិញផ្លូវព្រះសីុសុវត្ថិម្ដំុព្រះអង្គដងកើ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ពេលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះម្តងៗ មានការកកស្ទះចរាចរជារៀងរាល់ពេល ដោយសារតែយកចំណីផ្លូវសាធារណៈមកធ្វើជាកន្លែងដាក់កង់ម៉ូតូលក់ដូរ និងចតរថយន្តពេញផ្លូវតែម្តង បង្កឲ្យមានការកកស្ទះ ដោយមិនខ្វល់ខ្វាយពីប្រជាពលរដ្ឋដែលធ្វើដំណើរនៅចំណុចផ្លូវនោះឡើយ ។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវព្រះសីុសុវត្ថិ ម្ដំុព្រះអង្គដងកើភាគច្រើនមិនធ្វើដំណើរឆ្លងកាត់ទីនេះទេ ដោយមានតែការកកស្ទះចរាចរជារៀងរាល់ម៉ោង រាល់ពេល ជាពិសេសគឺពេលល្ងាច ព្រោះតែការំលោភយកចិញ្ចើមផ្លូវរបស់ឈ្មួញបានដាក់ កន្លែងលក់ដូរ និងដាក់ រថយន្តពេញផ្លូវ ទើបបង្កឲ្យមានការកកស្ទះបែបនេះ ហើយសូម្បីតែប្រជាពលរដ្ឋដែលដើរថ្មើរជើងក៏រកកន្លែងដើរមិនចង់រួចផង ។

ប្រជាពលរដ្ឋបន្តថា ចិញ្ចើមផ្លូវ និងចំណីផ្លូវ មិនមែនជារបស់អ្នកណាម្នាក់ឡើយ ហើយក៏មិនមែនយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឯងដែរ “សូមកុំដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីអ្នកដទៃ» ។

ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរខណ្ឌដូនពេញ ឲ្យចុះត្រួតពិនិត្យទីតាំងម្ដំុ ខាងលើនេះផង ហើយពួកគាត់រង់ចាំមើលការរៀបចំរបស់អាជ្ញាធរ ខណ្ឌដូនពេញ អាចនឹងមានប្រសិទ្ធភាព ឬមួយយ៉ាងណា ចំពោះបញ្ហារំលោភយកចំណីផ្លូវធ្វើកម្មសិទ្ធិរបស់ខ្លួននេះ ដែលបង្កឲ្យមានការកកស្ទះចរាចរនេះ ៕ ជ្រោយពេជ្រ

 

image1 image2 image3 image4 image5 image6 image7 image8


ចែករំលែក៖