ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារច្បារអំពៅរងគ្រោះដោយភ្លើងឆេះមួយយប់រហូតដល់ព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ផ្សារច្បារអំពៅ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ក្រុងភ្នំពេញត្រូវអគ្គិភ័យឆេះយ៉ាងសន្ធោរសន្ធៅតែម្តង​ តាំងពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ រហូតដល់វេលាព្រឹកម៉ោង៦ ភ្លើងនៅមិនទាន់រលត់ទាំងស្រុងនៅឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា អគ្គិភ័យនេះ មិនបណ្តាលឲ្យរាលដាលឆ្លងទៅឆេះលំនៅឋានពលរដ្ឋក្បែរខាងនោះឡើយ ។

ដើម្បីទប់សភាពការណ៍ មិនឲ្យគ្រោះអគ្គិភ័យបំផ្លាញតូបរបស់អាជីវករទាំងនោះ អាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចប្រើប្រាស់អេស្កាវទ័រ កាយខណ្ឌផ្តាច់រវាងតូបដែលឆេះ និងតូបមិនទាន់ឆេះ។ អគ្គិភ័យនេះបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ មូលហេតុនៃការឆេះ និងទំហំនៃការខូចខាតនៅមិនទាន់ដឹងឡើយនោះទេ។

រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ៕


ចែករំលែក៖