ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលពេញខារ៉ាអូខេ(អាម៉ានី)ខណៈនារីម្នាក់ឈ្លោះគ្នាជាមួយសង្សារត្រូវសន្តិសុខរារាំងលែងឲ្យចូល

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីនារី២នាក់បានចូលច្រៀងក្នុងខារ៉ាអូខេយីហោ អាម៉ានី KTV ហើយស្រាប់តែមាននារីម្នាក់ដែលអះអាងថាប្រពន្ធបុរសម្នាក់ក្នុងចំណោម២នាក់នោះ ហើយបានរងរឿងឈ្លោះគ្នាផ្អើលពេញបន្ទប់ ហើយត្រូវសន្តិសុខចាប់មកខាងក្រៅរារាំងមិនឲ្យចូលវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ​ឈានចូល ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅខារ៉ាអូខេយីហោ អាម៉ានីKTV តាមបណ្តោយផ្លូវលេខ៣០០កែងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

តាមកាបញ្ជាក់ពីបុរសជាសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុមានបុរស២នាក់បាននាំគ្នាមកចូលច្រៀងលេងនៅកន្លែងរបស់គាត់ក្រោយមកស្រាប់តែមាននារីម្នាក់មកតាមក្រោយដោយអះអាងថា ជាប្រពន្ធរបស់បុរសម្នាក់ក្នុងចំណោមបុរសទាំង២នាក់នោះហើយគាត់ក៏នាំភ្ញៀវចូល ខណៈទៅដល់បន្ទប់ច្រៀងក៏ឈ្លោះគ្នានារីនោះបានយកទូរស័ព្ទគប់ទៅលើបុរសនោះ តែចំនារីបំរើការក្នុងនោះបង្កការភ្ញាក់ផ្អើលតែម្តង ហើយបុរសជាប្តី ក៏ឲ្យក្រុមសន្តិសុខចាប់នាងចេញទៅក្រៅតែម្តង ហើយបែរជាចោទថា រូបគាត់បានទះកំភ្លៀងនាងមួយដៃ។

បើតាមការៀបរាប់ពីនារីនោះបានឲ្យដឹងថា មុនពេលកើតហេតុមានមិត្តភក្តិប្តីរបស់គាត់បានខលហៅមកច្រៀងក្នុងខារ៉ាអូខេខាងលើ ខណៈមកដល់ក៏ឃើញប្តីកំពុងតែអោបស្រីថ្មីទើបមានចិត្តខឹងក៏ឈ្លោះក្រកែកគ្នាបន្ទាប់មក ក៏ត្រូវគ្នាវិញ។

សាក្សីដដែលបានបន្តថា បន្ទាប់មករូបគាត់ ក៏ចេញមកក្រៅបន្ទប់និយាយទូរស័ព្ទស្រាប់តែមានម្នាក់បានចាប់ទាញដៃគាត់ចុះមកខាងក្រោមរួចលែងឲ្យឡើងទៅជួបប្តីវិញតែម្តង។

ក្រោយមកនារីនោះក៏បានទៅសុំការអន្តរាគមន៍ពីសមត្ថកិច្ចចុះមកអន្តរាគមន៍ មួយសន្ទុះក្រោយមកបុរសដែលនារីនោះអះជាប្តីបានចេញមកពីការច្រៀងលេងហើយបាននាំគ្នាទៅផ្ទះបាត់ទៅដោយមិនមានការប្តឹងផ្តល់អ្វីឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖