ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលរឿង សូដានីតា លេបថ្នាំសម្លាប់ខ្លួនតែលោក យ៉ែម សំអូន បដិសេធ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងពេញមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យព្រះសង្ឃ ក្រោយពីមានការលេចលឺថា តារាសម្តែង និងចម្រៀង សូដានីតា ត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខាងលើព្រោះតែតារារូបនេះបានលេបថ្នាំសម្លាប់ខ្លួនព្រោះវិបត្តិគ្រួសារ។

ការភ្ញាក់ផ្អើលនេះ គឺកើតមានឡើងចាប់តាំងពីរសៀលថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលតាមការលើកឡើងរបស់ក្រុមគ្រួពេទ្យលើកឡើងថា នារីដែលដឹកមកសង្គ្រោះបន្ទាន់គឺជាតារាសម្តែងសូដា នីតា ដែលបានលេបថ្នាំសម្លាប់ខ្លួនកាលពីវេលាថ្ងៃត្រង់ថ្ងៃដដែលនោះ ហើយនាងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះតាមរយៈការលាងក្រពះ។ មូលហេតុនៅពីក្រោយការលេបថ្នាំនោះត្រូវបានគេលើកឡើងថា នាងមានការខឹងនិងតូចចិត្តរឿងគ្រួសារពិសេសប្តីដែលមិនយល់ចិត្ត។

ភ្លាមៗគេមិនទាន់ឃើញមានការបញ្ជាក់ពី តារាស្រីរូបនេះនៅឡើយទេ ប៉ុន្តែលោក យ៉ែម សំអូន ដែលជាអ្នកជិតដិតតារាស្រីរូបនេះ បានច្រានចោល ថាជាការភាន់ច្រលំ។ លោក យ៉ែម សំអូន ថ្លែងថា សូដា នីតា គ្មានការសម្លាប់ខ្លួននោះទេ ហើយនាងក៍ទើបតែខលមកលោក ភ្ញាក់ផ្អើលពីការលើកឡើងមិនពិតនោះដែរ ដោយនាងកំពុងត្រៀមខ្លួនឡើងច្រៀងនៅក្នុងកម្មវិធីរបស់លោកនោះផង។

គួរបញ្ជាក់ផងដែរថា ហេតុផលដែលនាំឲ្យមានការភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីមានការបង្ហោះថា ”កញ្ញា សូដានីដា តូចចិត្តស្អិតទ្រូង គិតខ្លីប្រល័យជីវិតខ្លួនឯងដោយការលេបថ្នាំខ្លួន ស្របពេលដែលទូរស័ព្ទរបស់នាង ខលចូលមិនពហរមលើក”។

ទោះជាយ៉ាងណាក្តីមុនពេលលេចចេញដំណឹងដ៏ភ្ញាក់ផ្អើលនេះគេបានឃើញ Account Facebook ផ្ទាល់ខ្លួនរបស់នាងបង្ហោះបែបខូចចិត្តដ៏វែងថា“មនុស្សរស់នៅរាល់ថ្ងៃ ប្រាថ្នាក្តីសុខ ក្តីស្រលាញ់ ក្តីនឹក ពីមនុស្សដែលស្គាល់ មនុស្សខ្ញុំ ខ្ញុំតែងតែឲ្យពេលវេលា ក្តីស្រលាញ់របស់ខ្ញុំទៅអ្នកដ៏ទៃគ្រប់ៗគ្នាដែលខ្ញុំស្គា់ល់ , តែគេវិញ គេមិនដែលខ្វល់ខ្វាយពីយើងឡើយ ទោះយើងធ្វើល្អក៏គេមើលរំលង មនុស្សគ្រប់គ្នាគឺគង់នឹងស្លាប់ ចុះពេលនៅរស់មិចក៏មិនធ្វើល្អនឹងគ្នា? មិនឲ្យសេចក្តីសុខឲ្យគ្នាទៅ ចាំបាច់អី មានអ្នកស្លាប់ ហើយម្នាក់និយាយថាស្តាយក្រោយ ហើយមកនិយាយថាសុំទោស ធ្វើអី ? តើសុំទោសមនុស្សស្លាប់ វាបានផលប្រយោជន៍អីទៅ ? តើអ្នកស្លាប់ អាចងើបមក លើកលែងទោសឲ្យយើងបានទេ ? មនុស្សយើងរស់នៅកើតទុក្ខច្រើនជាងសុខ ពេលស្លាប់ទៅគឺមានតែបុណ្យនឹងបាប ដែលទៅ តាមជាមួយកម្មពារ សូមឲ្យបងប្អូនដែលបានអានហើយ រស់នៅគួរចេះលើកលែងឲ្យគ្នាផង ! ស្រលាញ់បងប្អូនទាំងអស់គ្នា”។

តារាចម្រៀង និងសម្តែងសូដា នីតា ធ្លាប់ជួបស្នេហាខកចិត្តជាច្រើនលើកច្រើនសារ ប៉ុន្តែនាងនៅតែបន្តធ្វើជាមនុស្សស្រីរឹងមាំដែលបន្តតស៊ួក្នុងវិស័យសិល្បៈទាំងការសម្តែង និងច្រៀងរហូតទទួលបានការគាំទ្រច្រើន៕ វឌ្ឍនា


ចែករំលែក៖