ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកោះហុងកុងរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងតុលាការកាត់ទោសមេដឹកនាំក្រុមប្រឆាំង៣រូ

ចែករំលែក៖

ពលរដ្ឋហុងកុងរាប់ពាន់នាក់ បានមក តវ៉ា នៅខាងមុខសាលាឧទ្ធរណ៍ នៅថ្ងៃ អាទិត្យទី២០ ខែសីហា ដើម្បីបរិហារ អំពីសាលក្រមនេះ ដែលពួកគេចាត់ទុកថា ជាសារគំរាម ដល់ស្មារតីរបស់យុវជន ហុងកុង ពីសំណាក់ រដ្ឋាភិបាលចិនប៉េ កាំង។ក្រោយពេល យុវជនទាំង៣នាក់មាន ឈ្មោះJoshua Wong Nathan Law និង Alex Chow ត្រូវបានតុលាការឧទ្ទរណ៍កោះ ហុងកុង សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចន្លោះពី៦ ទៅ៨ខែ ពីបទដឹកនាំការបះ បោរធ្វើបាតុកម្ម។

ក្រុមបាតុករបានទាមទារឲ្យតុលាការ ដោះលែងសកម្មជនប្រជាធិបតេយ្យហុង កុង ៣នាក់ដែលតុលាការនេះ បានផ្តន្ទា ទោសឲ្យជាប់ពន្ធនាគារ។ សកម្មជនទាំង ៣នាក់នោះ គឺជាមេក្រុមបះបោរឆត្រលឿង ដែលបានដឹកនាំធ្វើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ កាលពីខែកញ្ញា ឆ្នាំ ២០១៤។ បាតុករ ម្នាក់ ឈ្មោះ William Cheung បានលើកឡើងថា កាលពីតុលា ការដំបូង ចៅក្រមគ្រាន់តែបានសម្រេចឲ្យយុវជនទាំង៣នាក់ បំពេញពលកម្មដើម្បីប្រយោជន៍សាធារណៈ ពោលគឺមិនមាន ទោសជាប់ពន្ធនាគារទេ។ ក៏ប៉ុន្តែអាជ្ញា ធរហុងកុង ដែលទទួលបញ្ជាពីក្រុង ប៉េកាំង បានដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បី ទាមទារឲ្យសាលាឧទ្ធរណ៍ ដាក់ទោសឲ្យ ធ្ងន់ជាងនេះ ទៅលើយុវជនប្រជាធិបតេយ្យ ទាំង៣នាក់។ សម្រាប់លោក នេះជាភស្តុតាង យ៉ាងច្បាស់នឹងភ្នែក អំពីការប្រើអំណាច ផ្តាច់ការរបស់ទីក្រុងប៉េកាំង មកលើដែនដី ស្វយ័តហុងកុង។

ចំណែក កញ្ញា Anne Lee និស្សិតវ័យ ១៩ឆ្នាំម្នាក់ ដែលមានវត្តមានក្នុងហ្វូងបាតុកម្មនេះដែរ បានលើកឡើងថា សេចក្តី សម្រេចរបស់តុលាការឧទ្ធរណ៍នេះ គឺជា ការគំរាម បំភិតបំភ័យ ពីសំណាក់គណបក្ស កុម្មុនីស្តិចិន មកលើចលនាបះបោររបស់ យុវជនហុងកុង ដែលស្រលាញ់ចង់បាន លទ្ធិប្រជាធិបតេយ្យ។

គួររំលឹក ថា មហាបាតុកម្មបះបោរឆត្រ លឿង ដែលមានអ្នកចូលរួម ភាគច្រើន ជា សិស្សនិស្សិត នោះ បានចាប់ផ្តើមឡើង នៅរវាងចុងខែកញ្ញាឆ្នាំ២០១៤ ហើយ បានអូសបន្លាយ អស់រយៈពេល២ខែ។ ក្រុមបាតុករឆត្រលឿង បានតវ៉ា ទាមទារ ឲ្យប្រជាជនហុងកុង ទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំខ្លួន ដោយសេរី និងតាមក្រឹត្យក្រមនៃលទ្ធិប្រជាធិបតេយ្យ មិនមែនជាមេដឹកនាំដែលប៉េកាំងជាអ្នក ចាត់តាំងមកនោះទេ។

សូមបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀង រវាងចិននឹងអង់គ្លេសកាលពីឆ្នាំ១៩៩៧ ហុងកុងត្រូវស្ថិតនៅជាដែនដីស្វយ័ត “ប្រទេសតែមួយ ប្រព័ន្ធគ្រប់គ្រង២ផ្សេង គ្នា” យ៉ាងហោចណាស់ រហូតដល់ឆ្នាំ ២០៤៧។ ក្រោយឆ្នាំ២០៤៧ ចិនអាច គ្រប់គ្រងហុងកុង តាមបែបប្រព័ន្ធគ្រប់គ្រងតែមួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង៕ ម៉ែវ សាធី


ចែករំលែក៖