ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរនៅក្រៅប្រទេស គាំទ្រ ការចាំខ្លួនមេដឹកនាំបក្ស សង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញ៖ «សង្គ្រោះជាតិ» មិនអាចអនុវត្តនៅក្នុងពេលប្រទេសកំពុងតែមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជឿនលឿនពលរដ្ឋ រស់នៅបានសុខសាន្តនោះឡើយ។ ពាក្យនេះអាចប្រើបាននៅមុនឆ្នាំ១៩៧៩ ពេលពលរដ្ឋខ្មែរប្រឈមនឹងទុក្ខវេទនា ធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ បានភៀសខ្លួនទៅក្រៅប្រទេស ពេលនោះសង្គ្រោះជាតិនៅឯណា?

ការទទួលបានសេចក្តីសុខសុភមង្គល មានផ្ទះ មានឡាន របស់ពលរដ្ឋកម្ពុជា នាពេលនេះ គឺជាការលះបង ទាំងកម្លាំងកាយ ចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាំមកនូវសន្តិភាពដល់ពលរដ្ឋ ធ្វើឲ្យពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស មិនអាច បំភ្លេចគុណសម្តេចឡើយ ដែលជួយឲ្យពូជពង្សខ្មែរ បានរស់សាជាថ្មី បើមិនមានថ្ងៃ៧មករា នោះទេ ប្រហែលជាតំបន់អាស៊ាន មិនមានប្រទេសកម្ពុជា មិនមានពលរដ្ឋខ្មែររស់នៅឡើយ។

ចំណុចទាំងនោះហើយបានធ្វើឲ្យពលរដ្ឋ អ្នកស្រឡាញ់សន្តិភាព ក៏ដូចជា អ្នកវិភាគ (តាមតុកាហ្វេ ) លើកឡើងថា សង្គ្រោះជាតិ ដែលលោកឹម សុខា អនុវត្តនាពេលនេះ គឺជា (ពាក្យផ្ទុយ) ស្មើនិងក្បត់ជាតិឬ បំផ្លាញជាតិ ។ មិនត្រឹមតែពលរដ្ឋនៅក្នុងស្រុកឡើយ សូម្បីតែពលរដ្ឋនៅក្រៅប្រទេស ក៏បានបង្ហាញ ការអបអរសាទរ ចំពោះការចាប់ខ្លួន មេបក្សក្បត់ជាតិ កឹម សុខាផងដែរ។

ការចាប់ខ្លួនលោកកឹម សុខាទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីបណ្តាប្រទេស ក្នុងតំបន់ និងនៅជុំវិញពិភពលោក លើកលែងតែអាមេរិក ចង់បំផ្លាញកម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ។ គ្រាប់មីន អាមេរិកបានសម្លាប់ពលរដ្ឋកម្ពុ ស្ទើតែរាល់ថ្ងៃ។

ចំពោះពលរដ្ឋខ្មែរវិញមានរាប់សែននាក់នៅក្រៅប្រទេស បានគាំទ្រ ការចាប់ខ្លួនជនក្បត់ជាតិ កឹម សុខា តែនៅមានពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលបាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យដោះលែង កឹម សុខា។ ជាក់ស្តែងពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលធ្វើបាតុកម្ម មានគ្នាតែប៉ុន្មាននាក់ប៉ុណ្ណោះ តាំងខ្លួនតំណាងឲ្យពលរដ្ឋខ្មែរ នៅអូស្ត្រាលី ធ្វើបាតុកម្ម ត្រូវបានសមាគមខ្មែរទៅទីនេះច្រានចោល។
សមាគមខ្មែរចំនួន៥ នៅប្រទេសអូស្ដ្រាលី ចេញលិខិតបដិសេធចំពោះទង្វើ និងសកម្មភាពរបស់ «សហព័ន្ធខ្មែរអូស្ដ្រាលីសាជីវកម្ម» ថាពុំមែនតំណាងឲ្យពលរដ្ឋខ្មែរ និងសមាគមខ្មែរទូទាំងប្រទេសអូស្ដ្រាលីនោះទេ។

សមាគមខ្មែរទាំង៥នោះ អះអាងថា «សហព័ន្ធខ្មែរអូស្ដ្រាលីសាជីវកម្ម» តែងមាននិន្នាការ និងផ្សារភ្ជាប់ទៅនឹងសកម្មភាពនយោបាយគាំទ្រចំពោះបក្សប្រឆាំងដោយចំហរ ហើយថ្មីៗនេះ «សហព័ន្ធខ្មែរអូស្ដ្រាលីសាជីវកម្ម» បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់នៅប្រទេសអូស្ដ្រាលី ចូលរួមធ្វើបាតុកម្មទាមទារដោះលែង បុគ្គលក្បត់ជាតិ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីការចូលរួមការពារអំពើទុច្ចរិត និងបង្ហាញអំពីការលើកទឹកចិត្តឲ្យការប្រព្រឹត្តទង្វើខុសច្បាប់។

សមាគមខ្មែរទាំងនោះ បញ្ជាក់ថា «សហព័ន្ធខ្មែរអូស្ដ្រាលីសាជីវកម្ម» គ្រាន់តែជាសមាគមខ្មែរមួយ ក្នុងចំណោមសមាគមខ្មែរជាច្រើន ដែលមានទីតាំងនៅប្រទេសអូស្ដ្រាលី ដូច្នេះរាល់ទង្វើ និងសកម្មភាព ពុំមែនជាតំណាងឲ្យសមាគម ឬប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសអូស្ដ្រាលីនោះទេ៕ សុខ ខេមរា


ចែករំលែក៖