ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចាប់កោត្រងោលចោរស្រីរូបស្រស់លួចទូរស័ព្ទម្នាក់ ទម្រាំដោះលែងវិញ ទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានធ្វើសកម្មភាពចូលទៅបន្លំលួចទូរស័ព្ទអាជីវករនៅក្នុងផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន និងកោសក់រួចដោះលែងវិញ ។

ទោះបីជាយ៉ាងណាក៏ដោយ ជនសង្ស័យរូបនេះ មិនត្រូវបានស្គាល់អត្តសញ្ញាទេ ត្រូវអាជីវករបានចាប់វាយធ្វើបាប រួចចាប់កោសក់ រួចប្រលែងឲ្យមានសេរីភាពវិញ តែមិនបានប្រគល់ទៅឲ្យសមត្ថកិច្ចមានចំណាត់ការនោះទេ ។ ហេតុការណ៍នេះ ត្រូវបានមហាជនមួយចំនួនរិះគន់ទៅលើបុរសម្នាក់ ដែលព្យាយាមចាប់កោសក់នារីជាចោរម្នាក់នោះ ដែលមើលទៅ ពិតជាមានអារម្មណ៍ថា ដូចជាហួសហេតុបន្តិចហើយ ។

មិនតែប៉ុណ្ណោះ មុនពេលចាប់កោសក់ ក៏មានអ្នកប្រើអំពើហិង្សាទៅលើចោរស្រីម្នាក់នោះដែរ ។ មានមតិមួយចំនួនបានលើកឡើងថា ទោះបីគាត់ជាចោរយ៉ាងម៉េចក៏ដោយ គួរតែឃាត់ខ្លួនទុកឲ្យសមត្ថកិច្ចយកទៅចាត់ការទៅតាមនីតិវិធី ។ មិនគួរនាំគ្នាប្រើអំពើហិង្សាទៅលើនាង ជាពិសេស ចាប់នាងកោសក់បែបនេះទេ វាពិតជាសកម្មភាពមួយដ៏គួរឲ្យអាក្រក់មើលណាស់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដែរ តែប្រជាពលរដ្ឋបានដោះលែងនារី ដែលជាជនសង្ស័យនោះឲ្យមានសេរីភាពវិញ ហើយរត់បាត់ហើយ ៕ សុខាសែនជ័យ


ចែករំលែក៖