ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៧០គ្រួសារ នៅភូមិពីង ទទួលការពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ ពីគ្រូពេទ្យស្មគ្រ័ចិត្តខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី: លោក ទេសរដ្ឋមន្ត្រី លី អុជ ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចុះ ពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលការពិនិត្យព្យាបាល នាឱកាសនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំមកនូវ ការសាកសួរសុខទុក្ខនឹងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងភូមិខាងលើ។

លោកក៏បានលើកឡើងផងដែរ ពីការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ដែលការរីកចម្រើននេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខ សន្តិភាព សេ្ថរភាពនយោបាយពេញបរិបូរណ៍ ទើបយើងមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានអ្វីៗ ដូចសព្វថ្ងៃនេះ ។

លោកទេសរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់ទី៣ ដោយប្រកាន់យកអភិបាលរកិច្ចល្អជាស្នូលក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនឹងកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។

លោក លី ធុជ បានដាស់តឿនក្រឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិពីង សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាដើម្បីបងប្អូនមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលដ៍ខ្លីខាងមុខេះ ៕ វុទ្ធឦសាន

5 1 2 3 4


ចែករំលែក៖