ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៩គ្រួសានៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រងតាខ្មៅបានប្រតិកម្មម្ចាស់យានដ្ឋានមួយកន្លែង ធ្វើរបងរំលោភលើផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តកណ្តាល៖ ពលរដ្ឋ៩គ្រួសារ ស្ថិតនៅភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រតិកម្មនឹងម្ចាស់យានដ្ឋាន យីហោ ឡូងរ៉ា ថាបានរំលោភលើផ្លូវចេញ ចូលររបស់ពួកគាត់ និងសាងសង់យានដ្ឋានបន្តល្មើសនឹងសេចក្តីណែនាំឲ្យផ្អាកការសាងសង់ តែម្ចាស់ យានដ្ឋានខាងលើនេះ ហាក់ដូចជាមើលស្រាលអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដោយគេគិតថា មានលុយធ្វើអ្វីបានតាមអំពើចិត្ត ។

ជុំវិញករណីខាងលើ លោកសាំង សា រ៉ុម ប្រធាន សមាគមអ្នកសែតកម្ពូជា អភិវឌ្ឍន៍តំណាងឲ្យពលរដ្ឋ ៩គ្រួសារបានដាក់ពាក្យបណ្តឹងពីរលើករួចមកហើយ តែអាជ្ញាធរជំនាញហាក់ដូចមិនចាប់អារម្មណ៍លើករណីនេះ ។

តែទោះជាយ៉ាងណា លោក ច្រាយ ច្រេង បានប្រាប់អ្នកយកព័ត៌មាននគរវត្តថា លោកមិនបានធ្វើរបងរំលោភ លើផ្លូវពលរដ្ឋនោះទេ លោកគ្រាន់តែសាងសង់ សំណង់បន្តទៅលើប៉ុណ្ណោះ តែឥឡូវលោកបានផ្អាកហើយ ។

ការឆ្លើយដោះសារខាងលើរបស់លោក ច្រាយ ច្រេង តំណាងឲ្យយានដ្ឋានឡុងរ៉ា នគរវត្ត រង់ចាំតាមដានបន្ត ៕ ឡូ សំអាត


ចែករំលែក៖