ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ នូវែលសេឡង់ ជិត​១ពាន់នាក់ភៀសខ្លួន ទៅកាន់តំបន់សុវត្ថិភាព ដោយភ្លើងឆេះព្រៃ

ចែករំលែក៖

កន្លងមកថ្មីៗ ភ្លើងឆេះព្រៃ និងក្តៅខ្លាំងគ្របដណ្តប់ទៅលើប្រទេស អូស្ត្រាលី នៅពេលនេះដែរ​ក៏មានភ្លើងឆេះព្រៃគំរាមកំហែងសេចក្តីសុខ និងការរស់នៅ របស់ប្រជាពលរដ្ឋ នូវែលសេឡង់ ។

ភ្លើងឆេះព្រៃកើតឡើងនៅតំបន់ South Island ជាក់ស្តែងកាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៩នេះ មនុស្សប្រមាណ៧០០នាក់ ត្រូវបានជម្លៀសខ្លួន ទៅរកទីកន្លែងដែលមានសុវត្ថិភាព ។

ប៉ូលិសការពារស៊ីវិលនូវែលសេឡង់ បានដើរគោះទ្វារ តាមខ្នងផ្ទះ ប្រមាណ២៥០ខ្នង ខ្លាចក្រែងមានអ្នកនៅសេសសល់ ស្ថិតនៅក្នុងតំបន់ Wakefield ដើម្បីស្នើឲ្យពលរដ្ឋភៀសខ្លួនបណ្តោះអាសន្ន ទៅកាន់ពហុកីឡដ្ឋានមួយកន្លែង នៅក្នុងតំបន់ដែលមានសុវត្ថិភាព ។

នៅតាមទីប្រជុំជនដទៃទៀត មនុស្សប្រហែល៣,០០០នាក់ ក៏បាននិងកំពុងទន្ទឹងរង់ចាំដំណឹងពីអាជ្ញាធរថា តើត្រូភៀសខ្លួនដែរឬយ៉ាងណា ពេលដែលអ្នកខ្លះទៀត ស្ម័គ្រចិត្តភៀសខ្លួនដោយខ្លួនឯងនោះ ។

ដីព្រៃប្រហែល២,០០០ហិកតា ត្រូវភ្លើងឆេះអស់ ខណៈវាចាប់ផ្តើមឆេះតាំងពីថ្ងៃអង្គារ រហូតមកដល់ថ្ងៃសុក្រនេះ ។ ដើមហេតុដំបូង ប៉ូលិសជឿថា មកពីមានការដុតនៅកសិកម្ម ។ នៅទីក្រុង Nelson ភ្លើងឆេះបានកើតឡើងដែរ ប៉ះពាល់លំនៅឋាន និងពលរដ្ឋ ៥០,០០០នាក់ ៕


ចែករំលែក៖