ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នទម្លាយឈ្មោះអ្នកឃុបឃិតគ្នាដាក់គ្រឿងចក្របំផ្លាញព្រៃលិចទឹក នៅតំបន់៣ ថាជាការធ្វើឯកសារក្លែងក្លាយ រំលោភយកដី ខណៈដីឡើងថ្លៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពលរដ្នធ្វើការរិះគន់ទៅលើមន្រ្ដីគ្រាប់ល្ពៅ ដែលតែងតែយកអំណាចធ្វើអ្វីតាមចិត្តពាក់ព័ន្ធ នឹងការឈូសឆាយដីព្រៃលិចទឹក នៅតំបន់៣ ដែលមានឈ្មោះ ទី១ លោក អ៊ុន បុត អភិបាលស្រុកកំពង់ស្វាយ ទី២ លោក ស្រីណាល់ មេឃុំកំពង់គោ ទី៣ លោក ឈុត ប៊ុនថាំ ចន្ទុកទី១ ទី៤ លោក យ៉េន ម៉ង ប្រធានសហគមន៍ ទី៥ លោកប៊ុននី ហៅ ប៊ី មេការនាំត្រាក់ទ័រចូល ទី៦លោក គួក គឿន អ្នកឈូសឆាយព្រៃលិចទឹក ទី ៧ សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្នបាលជលផលស្វាយលើ ស្រុកកំពង់ស្វាយ ទី៨ តា ប៉ែត អ្នកទទួលលុយ និងលោក យ៉ុន ជាមេការ នាំគ្រឿងចក្រអ្នកនាក់នេះត្រូវបានប្រជាពលរដ្នថារិះគន់ថាជាក្រុមរចនាសម្ព័ន្ធមន្រ្ដីខូច ដែលមានការឃុបឃឹតគ្នាជាប្រព័ន្ធក្នុងការឈូសឆាយព្រៃលិចទឹកនៅតំបន់៣ក្នុងភូមិ ព្រះស្នែង អូរចេះ ខាងជើងស្ទឹងសែន ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ពលរដ្នថ្លែងថា បើចេញដីកាចាប់តែឈ្មួញឈូសឆាយដីព្រៃលិចទឹកនោះប្រហែលជាមិនរាងចាលទេ លុះត្រាតែចាប់អ្នកឃុបឃិតទាំងអស់ ទើបរាងចាល ពលរដ្នបានបន្ដថា លោក មេឃុំ ឈ្មោះ ស្រីណាល់ តែងតែអួតក្អេងក្អាងថា មានតែអញទេ ដែលធំជាងគេក្នុងឃុំកំពង់គោនេះ ព្រោះអញមានដាវអាជ្ញាសឹក ហើយមិនតែប៉ុណ្ណោះមេឃុំធ្លាប់បានគំរាមពលរដ្នរឿងដីធ្លីនេះទៀតផង ។

តាមប្រភពច្បាស់ការបានឲ្យដឹងថា ទំនង់ជាអ្នកចែកចាយនោះស៊ីដាច់លុយគេ ទើបមានការចុះផ្សាយ និងចុះចាប់ត្រាក់ទ័រចំនួន៣គ្រឿង របស់លោក គួកគឿន ចំណែកត្រាទ័រ៣គ្រឿងទៀត ជារបស់លោក ប៊ុន នី ហៅប៊ី នោះត្រូវបានរត់រួច ប្រភពបានបន្ដថា គ្រឿងចក្រទាំងនេះមិនហ៊ានធ្វើនៅពេលថ្ងៃនោះទេ លួចធ្វើតែពេលយប់ ។

លោក ស្រីណាល មេឃុំ កំពង់គោ បានផ្ដល់បទសម្ភាសន៍តាមទូស័ព្ទថា លោកមិនមានពាក់ព័ន្ធឬចេញច្បាប់ឲ្យឈូសឆាយដីព្រៃតំបន់៣នោះទេ គឺមានតែបង្រ្កាប ព្រោះដីតំបន់៣គឺជាដីរដ្នហាមឃាត់ តែមានគេលួចឈួសឆាយជាបន្តបន្ទាប់ តែបើតាមលោកដឹងគឺប្រជាពលរដ្នមួយចំនួនបានលក់ដីនោះឲ្យទៅ លោក គួកគឿន តាំងពីឆ្នាំ២០០៦មុន រដ្នាភិបាលចរាចរណ៍ចេញច្បាប់ការពារដីតំបន់៣ជាជម្រក់ត្រីពងកូន ក្នុងឆ្នាំ២០១២ លោក ស្រីណាលបានបន្ដថា លោកគួកគឿនមានឯកសារច្បាស់លាស់ ដែលលោកស៊ាំ យឿន មេឃុំចាស់បានសញ្ញាឲ្យយូរហើយឥឡូវគាត់បានស្លាប់បាតហើយទើបលោក គួកគឿនគាត់មិនខ្លាចហើយដាក់គ្រឿងចក្រចូលឈូសឆាយតែម្ដងដោយសំអាងថាពលរដ្នបានទទួលរបស់គាត់ ។

លោក ឈុត ប៊ុនថាំ ចន្ទុកទី១ ឃុំកំពង់គោ បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា លោកមិនបានអនុញ្ញាត និងមិនបានដឹងនោះទេ លោកគ្រាន់តែចុះទៅមើល និងសំរួល គ្នាព្រោះពលរដ្នមានទំនាស់ជាមួយអ្នកឈូសឆាយដី ឲ្យសម្របសម្រួលគ្នា ដោយលោកគួកគឿនបានឲ្យលុយទៅ តាប៉ែតដើម្បីដោះស្រាយជាមួយអ្នកទំនាស់គ្នាប៉ុន្មាននាក់នោះ និងបានឲ្យលុយទៅមនុស្សម្នាក់ដើម្បីយកលុយមកចែកចាយបិតបាំងការចុះផ្សាយបទល្មើសឈូសឆាយដីតំបន់៣ នេះ ។

លោក ឡេង ចយ មេភូមិ ខ្សាច់ជីរស់ បានផ្ដល់បទសម្ភាសន៍តាមទូស័ព្ទថា លោកមិនបានដឹងនោះទេ ព្រោះគេចាត់ទុកលោក ជា ទីងម៉ោង រឿងការឈូសដីព្រៃនេះ មេឃុំមិន ដែល មានទំនាក់ទំនងឬពិភាក្សាជាមួយលោកនោះទេ គឺគេធ្វើអ្វីៗតាមតែអំណាចរបស់គេ ។

ប្រជាពលរដ្នលើកឡើងថា ពួកគាត់មិនបានលក់ដីឲ្យ លោក គួកគឿននោះទេ ពួកគាត់មានចុងសន្លឹក នៅឡើយ ព្រោះកាលណោះលោក ស៊ាំ យឿន មេឃុំចាស់ គាត់បាន សញ្ញេរពិតមែនតែទទួលស្គាល់នៅចំណុចផ្សេងមិនមែនដីកំពុងឈូសឆាយនេះទេ ពលរដ្នបានចោតសួរថាបើពួកគាត់ពិតជាបានលក់ឲ្យលោកគួកគឿនមែន ចុះហេតុអីមិនព្រមឈូសឆាយពីពេលនោះទៅ ព្រោះលោក គួក គឿងមានគ្រឿងចក្រ និងដៃស្រាប់ លុះ លោកស៊ាំ យឿន មេឃុំចាស់បានស្លាប់បាត តាំងនាំគ្នាឃុបឃិតធ្វើ ឯកសារក្លែងក្លាយរំលោភយកដីពលរដ្នចំពេល ដែលដីឡើងថ្លៃ ចំណែកលោក ឈុត ប៊ុនថាំ ថា ពលរដ្នមានដីត្រឹមតែ៤០០ម៉ែត្រ ពីមាត់ស្ទឹង លើសពីនោះឃុំមិនទទួលស្គាល់នោះទេ ចុះហេតុអ្វីពលរដ្នធ្វើដីបានត្រឹមតែ ២០០ម៉ែត្រ ស្រាប់ឃាតពួកគាត់ហើយ ឃ្វាលយកដីពួកគាត់២០០ដូច្នោះ? ។

លោក អ៊ុន បុត អភិបាលស្រុកកំពង់ស្វាយ បានផ្ដល់បទសម្ភាសន៍តាមទូស័ព្ទថា លោកពុំបានអនុញ្ញាតច្បាប់ឲ្យមានការឈូសដីលិចទឹកនៅតំបន់៣ចំណុចព្រះស្នែង អូរចេះ ទេ ពេល ដែលលិចលឺព័ត៍មានថាមានការឈូសឆាយលោកបានឲ្យមន្រ្ដីជំនាញជលផលចុះទៅមើល ក្រោយមករាយការណ៍មកថា គ្រឿងចក្ររបស់ឈ្មួញបានបើករត់អស់ ។

លោក ប៊ុន នី ហៅប៊ីបានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា លោកមិនមែនជាមេការទេ លោកគ្រាន់តែជាពលរដ្នធម្មតាម្នាក់ស៊ឺឈ្នួលឌុបគេ ចុះឡើង និង គេបានជួលដីរបស់លោកដាក់ត្រាក់ទ័រប៉ុណ្ណោះ មិនមានពាក់ព័ន្ធ និងលោកទេរឿងការឈូសឆាយនេះ ចំណែកមេការគឺលោក យ៉ុន ។

ពលរដ្នសំណូមសុំអាជ្ញាធរខេត្តកំពង់ធំ មានឆន្ទៈចាត់វិធានការពារព្រៃលិចទឺកឲ្យបានម៉ឺងម៉ាត ខណៈខាងមុខ នឹងកើតមានបទល្មើសឈូសឆាយព្រៃ និងឆក់ត្រី និងកើតមាន និងមានវិធានការចំអ្នកពាក់ព័ន្ធខាងឲ្យមានប្រសិទ្ធភាព៕ប៊ុន រិទ្ធី


ចែករំលែក៖