ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នប្រទះឃើញសាកសពស្រីនារីខារ៉ាអូខេ (កម្សាន្តរីករាយ)នៅក្បែរការដ្ឋានកាយដី នាយកដ្ឋាន វិស្វកម្មក្រសួងការពារជាតិ

ចែករំលែក៖

ខេត្តសៀមរាប៖ ពលរដ្នប្រទះឃើញសាកសពស្រីនារីខារ៉ាអូខេ (កម្សាន្តរីករាយ)កាលពី វេលាម៉ោង ៦និង១០ នាទី កាលពីថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្រុកស្រីស្នំ នៅចំណុច ការដ្ឋានកាយដី នាយកដ្ឋាន វិស្វកម្មក្រសួងការ ពារជាតិស្ថិតនៅ ភូមិដំណាក់ដំរី ភូមិស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា សពនារី រងគ្រោះ ឈ្មោះ ស៊ុន នាង ភេទស្រីអាយុ ២៦ឆ្នាំ ស្រុកកំណើត នៅភូមិទី៣ សង្កាត់សៀមរាប ក្រុងសៀមរាប បច្ចុប្បន្ន បម្រើការងារ បុគ្គលិកខារ៉ាអូខេកម្សាន្តរីករាយ ស្ថិតនៅភូមិ ជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ដោយសភាពសពដេកផ្ងារ ជើងសន្តូកត្រង់ ដៃ ខាងស្ដាំ អង្កុញឡើងលើ ដៃឆ្វេង ស្របនឹងដងខ្លួន សពមាន មាឌធំល្មម សម្បុរខ្មៅស្រអែម សក់វែងពណ៌ខ្មៅ ច្រមុះស្រួច ស្លៀករ៉ូបពណ៏ ទឹកដោះគោខ្មៅ ។

ក្រោយសមត្ថកិច្ចធ្វើកុសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ ដោយសារ រឹតក រួចបានប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត និងបើកការស្រាវជ្រាវរកជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖