ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នមួយចំនួនតូចនៅមិនទាន់ទទួលយកការណែនាំពីអាជ្ញាធរក្នុងការចោលសំរាមនៅឡើយ

ចែករំលែក៖

ខេត្តសៀមរាប៖ ជារឿយៗអាជ្ញាធរក្រុង ក៏ដូចជាអាជ្ញាធរដែនដី បានណែនាំពលរដ្នឲ្យចេះសំអាត ចេះស្រឡាញ់បរិស្ថាន និងរួមគ្នាថែរក្សាអនាម័យ តាមផ្ទះ តាមទីសាធារណៈ និងតាមតំបន់នានាក្នុងក្រុង និងក្រៅក្រុងក្នុងខេត្តសៀមរាប ប៉ុន្ដែរការណែនាំនេះ ហាក់បីដូចជាមានប្រសិទ្ធភាពតែមួយរយះតូចតែប៉ុណ្ណោះ ក្រោយមកពលរដ្នមួយចំនួនតូច នៅតែយកសំរាម កាកសំណល់ទៅចោលដដែល ទោះបីមានការណែនាំឬដាក់បំរាមក៏ដោយ គឺចាក់សំរាមបំពានលើស្លាកសញ្ញាបំរាមនោះតែម្ដង ។

ជាក់ស្ដែងនៅតាមកំណាត់ផ្លូវមួយចំនួន នៅផ្លូវក្រវ៉ាត វាងក្រុងខេត្តសៀមរាប ចំនុចផ្លូវខាងក្រោយផ្សារលើធំថ្មី ភូមិតាវៀន មានគំនរសំរាមជាច្រើនកន្លែង ដែលពលរដ្នកំពុងតែចាក់សំរាមគរមួយថ្ងៃបន្ដិចៗ ទោះមានផ្លាកបំរាមក៏ដោយ ។

តាមប្រភពព័ត៌មានពីមន្រ្ដីបរិស្ថានម្នាក់បានឲ្យនគរវត្តដឹងថាបានឲ្យដឹងថា អ្នកដែលតែងតែយកសំរាមទៅចោលនោះភាគច្រើនគឺ ពលរដ្នដែលលក់ដូរបន្លែបង្ការ ត្រីសាច់ នៅផ្សារលើធំថ្មី និងតាមហាងលក់ដូរតាមដងផ្លូវមួយចំនួន និងតាមផ្ទះមួយភាគតូចដែលបានយកកាក់សំណល់ទាំងនេះទៅចោល ។

លោក ស៊ូប្លាតុង អភិបាលក្រុងសៀមរាបធ្លាប់ផ្ដល់បទសម្ភាសតាមទូស័ព្ទកន្លងមកថា លោក តែងតែចុះផ្សព្វផ្សាយ និងណែរនាំ ពលរដ្នឲ្យចេះសំអាត ចេះវិចខ្ចប់កាកសំណល់ និងយកទៅដាក់ក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ ទុកឲ្យរថយន្ដប្រមូលសំរាមគេមកប្រមូល តែពលរដ្នមួយចំនួនតូចមិនព្រមទទួលយកការណែនាំនេះទេ ។

មហាជនបានជំរុញសុំឲ្យអភិបាលក្រុងគួរវិធានណាមួយដើម្បីចាត់ការឲ្យមានប្រសិទ្ធិភាព មិនត្រូវទុកកិច្ចការដដែលៗនេះឲ្យកើតមានតទៅទៀតទេ ព្រោះវាជាទំលាប់អាក្រក់ដែលអ្នកដទៃមិនគួរយកតម្រាបតាម និងដើម្បីឲ្យទីក្រុងទេសចរណ៍មួយនេះ ក្លាយជាទីក្រុងដែលមានបរិស្ថានល្អ ៕ ប៊ុនរិទ្ធី


ចែករំលែក៖