ព័ត៌មានទាន់ហេតុការណ៍៖

ពាក្យចាស់ពោលថា៖ លួចគេបានវាគ្រាន់ លួចគេទាន់វាក្រែល មិនខុសមែន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់កាបូបស្ពាយ) កាលពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចផ្លូវលេខ១៥៤កែងផ្លូវលេខ១៣ ភូមិទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកនាយផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះភូមិកណ្តាល ផ្លូវ៣៦៧ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវប្រជាពលរដ្ឋចាប់បានព្រួតវាយបណ្តាលឲ្យរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យកាល់មែត) និងទី២.ឈ្មោះរិទ្ធ តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិតាង៉ូវ ផ្លូវហាយតិច សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបាន ម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE2937 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ ចំណែកជនរងគ្រោះ ឈ្មោះANDOMARIANNE ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិបារាំង មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ១៦CA០០៦៤៤ ស្នាក់នៅសណ្ឋាគារហ្រ្គេនវិវើុហ្រាន់ផ្លូវលេខ១៣សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ (ត្រូវជនសង្ស័យឆក់យកកាបូបស្ពាយកំពុងជិះកង់បណ្តាលអោយដួលរងរបួសកែងដៃខាងស្តាំ)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យមានគ្នា២នាក់ លុះជិះមកដល់ចំណុចកើតហេតុ ឃើញជនរងគ្រោះជាជនជាតិបរទេសកំពុងតែឈរចុចទូរស័ព្ទ ស្រាប់តែជនសង្ស័យទាំង២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE-2937 មកធ្វើសកម្មភាពឆក់ ប៉ុន្តែអ្នកជិះក្រោយមិនព្រមឆក់ ។ ហើយជនសង្ស័យជាអ្នកបើកម៉ូតូក៏ជិះត្រលប់ក្រោយវិញមកជិតជនរងគ្រោះម្តងទៀត ហើយធ្វើសកម្មភាពឆក់តែមិនបានសម្រេច ដោយជនសង្ស័យម្នាក់ដែលជាអ្នកជិះពីក្រោយក៏ភ័យពេកលោតចុះពីលើម៉ូតូធ្វើឲ្យជនសង្ស័យជាអ្នកឌុបរេចង្កូតទៅបុកគូទរ៊ឺម៉កម៉ូតូបណ្ដាលឲ្យដួលម៉ូតូត្រូវបានប្រជាពលរដ្ឋចាប់ជាប់ស្វាគមន៏ម្នាក់មួយដៃមួយជើង រួចឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចទាំង២នាក់តែម្តង ។សំភារះបាត់បង់ គ្មាន(កាបូបស្ពាយដែលមានទូរស័ព្ទដៃមួយ.លុយ៥០ដុល្លាត្រូវបានជនរងគ្រោះដណ្តើមបានមកវិញ) ។

ជនសង្ស័យទាំង០២នាក់ធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបច្ចុប្បន្នជនសង្ស័យឈ្មោះរិទ្ធ តុលា កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំណែកជនសង្ង្យ័យឈ្មោះសុខ ហេង កំពុងដេកព្យាបាលរបួសនៅមន្ទីរពេទ្យកាលមែត ៕ ស តារា


ចែករំលែក៖