ព័ត៌មានទាន់ហេតុការណ៍៖

ពេលនេះអគ្គិភ័យកំពុងឆេះនៅស្ថានីយប្រេង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញៈ នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍អគ្គិភ័យមួយ​បានកើតឡើង​នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

អគ្គិភ័យនេះ កើតឡើងនៅស្ថានីយប្រេងមួយកន្លែងស្ថិតផ្សារបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ក្រោយចំណតរថយន្តក្រុង) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ច ។ អគ្គិភ័យនេះ មានសភាពទ្រង់ទ្រាយធំ។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ហើយ ។

មិនទាន់ដឹងពីមូលហេតុ​បង្កឲ្យអគ្គិភ័យនៅឡើយទេ ក៏ដូចការខូចខាត​ផងដែរ ។ មានសំឡេងផ្ទុះហ្គាសជាច្រើនផងដែរ អំឡុងពេលអគ្គិភ័យកើតឡើងនេះ ។

មកដល់វេលាម៉ោង១០ និង៥០នាទី ថ្ងៃ ខែ ឆ្នាំដដែល អគ្គិភ័យ​បានរលត់​ប្រហែល៨០ភាគរយហើយ ៕

 


ចែករំលែក៖