ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ប្រណាំងរថយន្ត និងម៉ូតូឆ្លងកាត់ឧបសគ្គជ្រើសរើសជើងឯកអាស៊ី ២០១៦ បញ្ចប់ដោយជោគជ័យនៅលើទឹកដីអង្គរ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត និងម៉ូតូឆ្លងកាត់ឧបសគ្គជ្រើសរើសជើងឯកអាស៊ី ២០១៦ លើចម្ងាយផ្លូវ ២.៤០០ គីឡូម៉ែត្រ បានបញ្ចប់ជាស្ថាពរហើយបន្ទាប់ពីធ្វើការប្រណាំងអស់រយៈពេល១សប្តាហ៍ពេញ តាំងពីទីក្រុង ប៉ាតាយ៉ា ប្រទេស ថៃ រហូតដល់ទឹកដីអង្គរ ខេត្តសៀមរាប ដោយមានកីឡាករមកពីបណ្តាប្រទេសចំនួន៨ ផ្សេងៗគ្នាចូលរួមប្រកួតគឺប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី សិង្ហបូរី ឥណ្ឌា ស្វីស ជប៉ុន និងចិនតៃប៉ិ ហើយមានរថយន្តសរុបចំនួន២៥ គ្រឿង ម៉ូតូ៤៥ គ្រឿង និងមានកីឡាករសរុបចំនួន២០០ នាក់ បានបញ្ចប់កាលពីថ្ងៃទី២០ខែសីហាឆ្នាំ នៅខេត្ត សៀមរាប។

ការប្រណាំងរថយន្ត និងម៉ូតូឆ្លងកាត់តាមផ្លូវលំ វាលស្រែនិងកាត់ភ្នំដែលមានស្ថានភាពផ្លូវដ៏លំបាកជាច្រើននេះបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីក្បូនរថយន្តនិងម៉ូតូចេញដំណើរតាំងពីថ្ងៃទី១៣ ខែសីហាពីខេត្តប៉ាតាយ៉ា ប្រទេសថៃ ចូលមកលើទឹកដីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិខេត្តកោះកុង និងធ្វើការឆ្លងកាតតាមខេត្តជាច្រើនដូចជា កោះកុង ខេត្តព្រះសីហនុ កំពត រាជធានីភ្នំពេញ កំពង់ធំ និងខេត្តសៀមរាប ទើបទៅដល់ទីព្រ័ត្រ។

ចំពោះលទ្ធផលនៃការប្រណាំងរថយន្តនិងម៉ូតូឆ្លងកាត់ឧបស័គ្គជើងឯកអាស៊ីឆ្នាំ២០១៦នេះ ចំណាត់ថ្នាក់ប្រភេទលេខ១បានទៅលើក្រុមកីឡាករប្រណាំងម៉ូតូរបស់ប្រទេសថៃ ឈ្មោះJakkritChawtale , ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ Sweden OlleOhissonនិងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ ជប៉ុន Yoshi Ikemachiចំណែកឯកីឡាករកម្ពុជា២នាក់ គឺឃួន ផាន់តារា ទទួលបានលេខ ៧ និងកីឡាករ ចាន់ ដាវុធ ទទួលបានចំណាត់ថ្នាក់លេខ១០។

ចំពោះលទ្ធផលប្រណាំងរថយន្ត លេខ១ បានទៅកីឡាករថៃ Natthaphon,លេខ២ កីឡាករ ជប៉ុន Niihoriនិងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករថៃ Wongwirotរីឯកីឡាករ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១៧។

លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា មានមានប្រសាសន៍ថា យើងមានក្តីសប្បាយរីករាយណាស់ដែលការប្រណាំងរថយន្ត និងម៉ូតូឆ្លងកាត់ឧបសគ្គកម្រិតអាស៊ីនេះ ដែលបានមកបញ្ចប់នៅ ទឹកដីវប្បធម៌និងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា។យើងមានកិត្តិយសដែលកីឡាករកម្ពុជាបានទទួលចំណាត់ថ្នាក់ល្អ ។ តាមរយៈការចូលរួមប្រកួតលើផ្លូវដ៏វែងឆ្ងាយនេះ “ខ្ញុំសង្ឃឹមថា កីឡាយានយន្ត និងកីឡាទោចក្រយានកម្ពុជា នឹងមានការរីកចម្រើននាថ្ងៃអនាគត់ ដើម្បីបានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិណាមួយដោយខ្លួនឯង ។ ជាពិសេស ប្រសិនបើកីឡាករយានយន្ត និងទោចក្រយានកម្ពុជាយើងមានសមត្ថភាព និងបច្ចេកទេស យើងនឹងដាក់បញ្ចូលទៅក្នុងបញ្ជីលេងក្នុងព្រឹត្តិការណ៍កីឡា SEA Games នាឆ្នាំ២០២៣ ក្នុងនាមម្ចាស់ផ្ទះ ៕សារីម

 

asd (4) asd (3)


ចែករំលែក៖