ព័ត៌មានទាន់ហេតុការណ៍៖

ព្រូដិនសលកម្ពុជា ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ “We DO”

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ “We DO” ជាយុទ្ធនាការដ៏មុតមាំមួយ ដើម្បីបង្ហាញនូវអត្តសញ្ញាណដែលមានទំនុកចិត្តនិងមានភាពរស់រវើក ភ្ជាប់ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះអតិថិជនរបស់ខ្លួនក្រោមពាក្យថា៖ Listening. Understanding. Delivering។យុទ្ធនាការ “We DO” នេះ ធ្វើឡើងដើម្បីអបអរដល់ប្រជាពលរដ្ឋដែលកំពុងបោះជំហានទៅមុខ និងមានភាពសុទិដ្ឋិនិយមដើម្បីមានភាពរីកចម្រើនក្នុងឆាកជីវិត។

“Listening. Understanding. Delivering.” មានន័យថា៖ ផ្តោតទៅលើអតិថិជន ដោយស្វែងយល់នូវតម្រូវការរបស់ពួកគាត់ ព្រមទាំងផ្តល់នូវបទពិសោធន៍ប្រកបដោយភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងសេវាកម្មផ្សេងៗ។ផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង និងទូលំទូលាយសម្រាប់ការការពារហិរញ្ញវត្ថុ ការថែរក្សាសុខភាព និងសុខុមាលភាព ការសន្សំ និងការចូលនិវត្តន៍។បង្កើតការច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដែលយល់ពីតម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន។

យុទ្ធនាការ “We DO” នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាប្រទេសចំនួន ១០ នៅក្នុងទ្វីបអាស៊ី របស់ក្រុមហ៊ុនព្រូដិនសល រួមទាំងប្រទេសកម្ពុជាផងដែរ។ យុទ្ធនាការនេះផ្តោតទៅលើមូលបទជាក់លាក់ចំនួន ៣ គឺ ១) ការច្នៃប្រឌិត ២) ការការពារហិរញ្ញវត្ថុ និង ៣) សុខភាពរាងកាយ។ ជាសង្ខេប យុទ្ធនាការនេះគឺជាសក្ខីបណ្ណជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន។ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានក្លាយជាដៃគូរដ៏ទុកចិត្តសម្រាប់អតិថិជនរបស់ខ្លួន ខណៈដែលពួកគាត់កំពុងបន្តការតាំងចិត្ត ដើម្បីសម្រេចបាននូវភាពជោគជ័យបន្ថែមទៀតក្នុងជីវិត។

លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សាររបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានប្រសាសន៍ថា៖ “យុទ្ធនាការ “We DO” មានន័យថា យើងគឺជាផ្នែកសំខាន់មួយនៃអតិថិជនរបស់យើង។ អត្តសញ្ញាណរបស់យើង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តថ្មី “Listening. Understanding. Delivering.” នឹងពង្រឹងការយកចិត្តទុកដាក់របស់យើងចំពោះអតិថិជន តាមរយៈទំនាក់ទំនងបែបទំនើបកម្មថ្មី ភាពកាន់តែងាយស្រួលជាងមុន និងការច្នៃប្រឌិតថ្មី។ លោកបន្តថានៅក្នុងពិភពលោកដែលមានការប្រាស្រ័យទាក់ទងជាមួយបច្ចេកវិទ្យាខ្ពស់ ក្រុមហ៊ុនព្រូដិនសល ក៏នឹងប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែសម្បូរបែប ដើម្បីបន្តឧត្តមភាពរបស់ខ្លួនក្នុងការយកចិត្តទុកដាក់ និងការផ្តល់សេវាកម្ម សំដៅយ៉ាងណាដើម្បីបង្កើននូវបទពិសោធន៍ល្អៗបន្ថែមទៀតជូនដល់អតិថិជន ព្រមទាំងធ្វើឱ្យពួកគាត់កាន់តែមានទំនាក់ទំនងយូរអង្វែងជាមួយនឹងក្រុមហ៊ុន។

គួរបញ្ជាក់ដែរថាចាប់តាំងពីដំណើរការនៅឆ្នាំ២០១៣មក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាផ្តល់ជូននូវតម្រូវការនៃការការពាររបស់ប្រជាពលរដ្ឋខ្មែរ និងជួយធានាឲ្យបាននូវអនាគតហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ពួកគាត់។ ក្រុមហ៊ុនបានចេញបណ្ណសន្យារ៉ាប់រងចំនួនជាង ១៥ម៉ឺនបណ្ណ ដោយក្នុងនោះមានទឹកប្រាក់ការពារ និងសន្សំសរុបប្រមាណ ៣.៥ ពាន់លានដុល្លារ (គិតត្រឹមខែកក្កដាឆ្នាំ ២០១៨) ។ នៅក្នុងឆ្នាំថ្មីនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងផ្ដោតលើការច្នៃប្រឌិតថ្មីៗ ដែលជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្រ្តអាទិភាពរបស់ខ្លួន ក្នុងបំណងបង្កើតសេវាបម្រើដ៏រលូនសម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជាសម្រួលដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ៕ វឌ្ឍនា


ចែករំលែក៖