ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃអង់តែនកំពុងប្រឈមនឹងការរលាយហិនហោច

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បទល្មើសដឹកឈើចេញពីព្រៃអង់តែនដែលស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំឈ្មួញកំពុងតែធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងកាប់ អារ និងច្រៀកឈើលក់ ធ្វើឲ្យព្រៃអង់តែនដែល ជាព្រៃ មានជំនួយឥតសំណងពីប្រទេស ជប៉ុនក្នុង១ឆ្នាំៗរាប់សែនដុល្លារ សម្រាប់ គ្រប់គ្រងធនធានធម្មជាតិឲ្យនៅគង់វង្ស មួយនេះនឹងត្រូវរលាយដោយសារឈ្មួញ ​កាប់បំផ្លាញដឹកជញ្ជូនចេញក្នុង១ថ្ងៃៗ មិន តិចជាង៣០កាឡេថងនោះទេ។ករណីនេះ បានធ្វើឲ្យព្រៃឈើរងការវិនាស ហិនហោច ក្នុងបំណងយកដីធ្វើចម្ការពីសំណាកឈ្មួញ លោភលន់ដោយមិនខ្លាច ពីច្បាប់សូម្បីត​ែ បន្តិច ដែលទង្វើទាំងនេះត្រូវបានគេមើលឃើញថា បើគ្មានការបង្ក្រាបទប់ស្កាត់ទេ ព្រៃអង់តែន នឹងរលាយបាត់ក្នុងពេលខាង មុខ​មិនខាន ។

លោក តិ ញាតា នាយខណ្ឌរដ្ឋបាលព្រៃ​ឈើកំពង់ធំបានបញ្ជាក់ថា គម្របព្រៃ​ឈើទាំងនេះត្រូវបានដាក់ឲ្យខាងក្រសួង​បរិស្ថានគ្រប់គ្រងហើយមិននៅក្រោមការ គ្រប់ គ្រង របស់រដ្ឋបាលព្រៃឈើទៀតទេ តែយើង នៅតែបង្រ្កាបការពារជារៀងរហូតមក ដោយសារ ខាងបរិស្ថានមានគ្នាតិចធ្វើឲ្យ បទល្មើសចេះតែកើតមានជាហូរហែពី ឈ្មួញ ដែលតែងតែកាប់បំផ្លាញ ដោយពុំ ខ្លាចសមត្ថកិច្ចឡើយ ។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ឈៀង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រយា បានឲ្យដឹងថា អ្នកស្រុកអ្នកភូមិនៅទីនេះ បាននាំគ្នាចូលទៅកាប់ព្រៃអង់តែនរាល់ថ្ងៃ ហើយឈ្មួញទាំងនេះមិនខ្លាច សមត្ថកិច្ច មេព្រៃនោះទេ រួមទាំងមន្ដ្រីអាវុធហត្ថ នគរ បាលផងដែរ គឺឈ្មួញឈើតដៃជាមួយ សមត្ថកិច្ចគ្រប់ពេលចុះបង្រ្កាប ។ ដូច្នេះ សូមមន្ត្រីក្រសួងបរិស្ថាន រឹតបណ្តឹងនិងរួម គ្នាបង្រ្កាបបទល្មើសដែលកំពុងកើតមាន ជាហូរហែ ដោយសារសមត្ថកិច្ចយើងជួយ ការពារនិងបង្រ្កាបហើយនៅតែមិនឈ្នះ ។

ជុំវិញបញ្ហានេះសមត្ថកិច្ចព្រមទាំង មន្រ្ដីរាជការប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរ ស្រុក ខេត្ត ជាពិសេស មន្ត្រីក្រសួងបរិស្ថាន មេត្ដា ចាត់វិធានការជាបន្ទាន់ចំពោះឈ្មួញ ឈើ ដែលតែងតែចូលទៅកាប់ព្រៃអង់តែន យកអុសយកឈើនិងយកដីធ្វើចម្ការយ៉ាងអនាធិតេយ្យនេះផង បើមិនដូច្នេះទេ មិនយូរ ទេមុខតែរលាយអស់ជាមិនខាន ៕ ប៊ុនរិទ្ធី


ចែករំលែក៖