ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាររងសម្រេចចោទប្រកាន់ អ្នកបើករថយន្តជែងជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយរងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ អ្នកបើករថយន្តជែងជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយ រងរបួសធ្ងន់ពីរនាក់ នៅស្រុកខ្សាច់កណ្តាល ក្រោមបទចោទ “បើកបរធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័ បណ្តាលឲរបួសអ្នកដទៃ” តាមមាត្រ៨៣ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលប្រព្រឹត្តនៅ ចំណុចភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២នឹង៥០នាទី ។

បច្ចុប្បន្នសំណុំរឿងខាងតំណាងអយ្យការ បានបញ្ជូនទៅខាងលោកចៅក្រមសើុបសួរ ដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ។ ជនត្រូវចោទមាន ឈ្មោះ ហុក សុគុនន្ធា ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះរិន ម៉ារីយា ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនិងទី០២ឈ្មោះ រិន យ៉ាវេន ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិឃុំ ជាមួយគ្នារងរបួសធ្ងន់ ។

នគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាករ៉ាយណូ ពណ៌សរ លាយបៃតងចាស់ ប្រភេទដឹកដី ពាក់ផ្លាកលេខក-៦៩៣៨ ភព៣ បើកបរក្នុងទិសដៅពីត្បូងទៅជើង រួមដំណើរ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1F-2711 បើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរថយន្តបុកចំពីក្រោយម៉ូតូចំយ៉ាងពេញទំហឹងតែម្តង ។ ភ្លាមៗអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ ។

មូលហេតុអ្នកបើកបររថយន្តបើបរជែងខ្វះការប្រុងប្រយត្ន័ ៕ ឆ ដា


ចែករំលែក៖