ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាប្រធានាធិបតី ត្រាំ រងការរិះគន់ដោយពាក់ស្បែកជើងកែងដូចទៅបង្ហាញម៉ូដនៅតំបន់រងគ្រោះដោយព្យុះ Harvey

ចែករំលែក៖

ភរិយាមេដឹកនាំប្រទេសមហាអំណាចទី១លើពិភពលោក មិនចេះពិធីការផង តើត្រូវរិះគន់អ្នកណា? ប្រធានាធិបតី ត្រាំ គួរតែណែនាំភរិយាឲ្យបានល្អជាងនេះ ឲ្យ ដូចមេដឹកនាំប្រទេសផ្សេងទៀត ទើបមាន ប្រសិទ្ធភាព ពេលនិយាយទៅកាន់ប្រទេស ណាមួយ។

នៅថ្ងៃទី៣០ ខែសីហា ប្រធានាធិបតី ត្រាំ បានទៅត្រួតពិនិត្យការខូចខាត និង សួរសុខទុក្ខពលរដ្ឋនៅតំបន់រងការវាយ ប្រហារដោយព្យុះ Harvey ធ្វើឲ្យទីក្រុង Houston លិចលង់ក្នុងទឹកជំនន់ជាទ្រង់ ទ្រាយធំ។

ដំណើរទៅកាន់តំបន់រងគ្រោះគឺជារឿងមួយដ៏ប្រសើររបស់ប្រធានាធិបតី ត្រាំ ប៉ុន្តែនៅមានចំណុចដែលធ្វើឲ្យសាធារណមតិរិះគន់នោះ គឺភរិយាមេដឹកនាំប្រទេសមហាអំណាចទី១លើពិភពលោក បែរជាស្លៀក ពាក់មិនសមស្របពេលទៅកាន់តំបន់រង គ្រោះ។ នេះជាកំហុសរបស់ពិធីការឬ?

សារព័ត៌មាន AFP បានផ្សាយថា លោកស្រី Melania Trump កាលពីថ្ងៃ ទី២៩ ខែសីហា (ត្រូវនឹងថ្ងៃទី៣០ នៅ កម្ពុជា)បានចាកចេញពីសេតវិមានរួមជា មួយស្វាមី ដូណាល់ ត្រាំ ទៅកាន់រដ្ឋតិច សាស់ ត្រួតពិនិត្យលើការបំផ្លាញដោយ ខ្យល់ព្យុះ។ រូបភាពលោកស្រីដើរឆ្លងកាត់វាលស្មៅជាមួយស្បែកជើងកែងចោត ស្លៀកខោ Capri និងអាវក្រៅ bomber និងពាក់វ៉ែនតាខ្មៅធ្វើឲ្យមនុស្សជាច្រើនរិះគន់យ៉ាងខ្លាំង។ ទង្វើខាងលើរបស់ភរិយា ប្រធានាធិបតីអាមេរិកមិនសមទៅកាន់ តំបន់ដែលពលរដ្ឋរងគ្រោះនោះឡើយ។

ខ្យល់ព្យុះ អ៊ូរ៉ាហ្គង់ Harvey បានបោកបក់បង្កជាជំនន់ទឹកភ្លៀងនៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក តាំងតែពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ ហើយបានឆក់យកជីវិត មនុស្សអស់៩នាក់ និងបានបង្កឲ្យខូចខាត ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ ធ្ងរ។ លោក ដូណាល់ ត្រាំ បានអញ្ជើញទៅ ដល់តំបន់រងគ្រោះនៅព្រឹកថ្ងៃអង្គារ ដើម្បី សម្តែងសាមគ្គីភាព និងលើកទឹកចិត្តដល់ ក្រុមសង្រ្គោះដែលកំពុងតែមមាញឹកជួយ រំដោះប្រជាជនចេញពីតំបន់ដែលលិចលង់ដោយទឹកជំនន់។

សូមបញ្ជាក់ថា ខ្យល់ព្យុះអ៊ូរ៉ាហ្គង់ Harvey ដែលបានចាប់ផ្តើមបោកបក់កាលពីថ្ងៃសុក្រ មានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានទេ ជាង៥០ឆ្នាំកន្លងមកនេះ។ ខ្យល់ព្យុះ បានស្ងប់ តែបានប្រែក្លាយទៅជាភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយនៅតែបន្តធ្លាក់ដដែល រហូតមកដល់ថ្ងៃអង្គារនេះ។ ក្រុមសង្រ្គោះ រំពឹងថា អាចមានមនុស្សប្រហែល៣ម៉ឺន នាក់ ដែលត្រូវការទីជម្រកបណ្តោះអាសន្នជាបន្ទាន់។ មានមនុស្សស្លាប់យ៉ាងហោចណាស់៩នាក់។ ការខូចខាតសម្ភារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធអាចមានទំហំដល់ទៅរាប់ពាន់លានដុល្លារ។

នេះជាលើកទី១ហើយ ដែលលោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតី ត្រូវប្រឈមមុខនឹងកាលៈទេសៈគ្រោះ ធម្មជាតិដ៏ធ្ងន់ធ្ងរបែបនេះ។ គេសង្ឃឹមថា ការណ៍នេះអាចនឹងធ្វើឲ្យគាត់ទទួលស្គាល់ខ្លះ អំពីគ្រោះថ្នាក់នៃការកើនឡើងនូវកម្ដៅផែនដី។ តាមការស្មាន លោក ដូណាល់ ត្រាំ ប្រហែលជាបានមើលឃើញពីបទ ពិសោធន៍ កាលពីពេលមានខ្យល់ព្យុះអ៊ូរ៉ាហ្គង់ Katrina នៅឆ្នាំ២០០៥។ កាលនោះ លោក George W.Bush បានត្រឹមតែគយ គន់ទិដ្ឋភាពតំបន់រងគ្រោះ ពីលើយន្តហោះ តែប៉ុណ្ណោះ ហើយត្រូវបានប្រជាជនរិះ គន់ថា បានបង្អែបង្អង់ដាក់វិធានការយ៉ាងយឺតយ៉ាវ ដែលធ្វើឲ្យការខូចខាតកាន់តែ ធ្ងន់ និងចំនួនអ្នកស្លាប់បានកើនរហូតដល់១.៨០០នាក់៕ ម៉ែវ សាធីឮ


ចែករំលែក៖