ព័ត៌មានទាន់ហេតុការណ៍៖

ភាពជាដៃគូរបស់ក្រុមហ៊ុនចិននិង Qualcomm

ចែករំលែក៖

ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកមួយចំនួននៅចិននឹងធ្វើការរួមគ្នា ដើម្បីបង្កើត ទូរស័ព្ទជាមួយបច្ចេកវិទ្យាឥតខ្សែជំនាន់ក្រោយ។

ការពិតនៃទូរស័ព្ទ 5G គឺកាន់តែជិតជាងអ្នកគិត។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Qualcomm បានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុនផលិតទូរស័ព្ទធំ ៗ របស់ចិន រួមមានក្រុមហ៊ុន Lenovo (ក្រុមហ៊ុនមេរបស់ Motorola), ក្រុមហ៊ុន Xiaomi, ក្រុមហ៊ុន ZTE, ក្រុមហ៊ុន Oppo (OnePlus និង Vivo) ដើម្បីបង្កើតទូរស័ព្ទ 5G នៅដើមឆ្នាំ 2019 ។

ក្រោមគំនិតផ្តួចផ្តើម “5G Pioneer” ក្រុមហ៊ុន Qualcomm នឹងជួយបង្កើតវេទិកាមួយសម្រាប់ក្រុមហ៊ុន ដើម្បីបង្កើតទូរស័ព្ទដែលនឹងដំណើរការលើ 5G, បច្ចេកវិទ្យាឥតខ្សែជំនាន់ក្រោយ ដែលសន្យាល្បឿនលឿន និងគ្របដណ្តប់ល្អប្រសើរជាងមុន។ 5G ដែលជានិន្នាការមួយនៃនិន្នាការក្តៅបំផុត នៅក្នុងបច្ចេកវិទ្យាត្រូវបានគេចាត់ ទុកថាជាមូលដ្ឋានគ្រឹះសម្រាប់ផ្នែកមួយចំនួនដែលកំពុងកើនឡើងដូចជារថយន្តបើកបរដោយខ្លួនឯងនិងប្រាជ្ញាសិប្បនិម្មិត។

ក្រុមហ៊ុន Qualcomm ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Lenovo, Oppo, Vivo និង Xiaomi បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយដើម្បីប្រើបច្ចេកវិទ្យាវិទ្យុ Qualcomm ដែលមានតម្លៃសរុបចំនួន 2 ពាន់លានដុល្លារក្នុងរយៈពេល 3 ឆ្នាំ៕ ហេង លក្ខិណា


ចែករំលែក៖