ព័ត៌មានទាន់ហេតុការណ៍៖

ភូមិ៣ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំត្រូវខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះ៩ខ្នងរបស់ប្រជាពលរដ្ឋរងការខូចខាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋត្រូវរងការខូចខាតយ៉ាងដំណំ ខណៈដែលមានភ្លៀងលាយខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃខ្លា ភូមិឫស្សីជួរខាងត្បូង និងភូមិព្រៃធ្នង់ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ចំពោះផ្ទះពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ មានម្ចាស់ឈ្មោះសូ ទូច ភេទប្រុស អាយុ២៧ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រខូចខាតរបើកដំបូល ។

ឈ្មោះសូ សាមួន ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសីទំហំ៣ម៉ែត្រគុណ៤ម៉ែត្រខូចខាតរបើកដំបូល។

ឈ្មោះនេត ធួន ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស៊ីប្រូ ទំហំ៧ម៉ែត្រគុណ៦ម៉ែត្រខូចខាតរបើកដំបូល។

ឈ្នោះងួន សាគ្រឹម ភេទប្រុស អាយុ៥៩ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ក្បឿងទំហំ៨ម៉ែត្រគុណ៧ម៉ែត្រ(ជ្រុះបាក់បែកក្បឿង) ។

ឈ្មោះ សំភិន ភេទប្រុស អាយុ៦១ឆ្នាំ ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្លសីទំហំ៧ម៉ែត្រគុណ៦ម៉ែត្ររបើកដំបូល។

ឈ្មោះឌឿក សារ៉យ ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៧ម៉ែត្រគុណ៦ម៉ែត្ររបើកដំបូល ។

ឈ្មោះពេជ សុខៃ ភេទស្រី អាយុ៥៨ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៧ម៉ែត្រគុណ៦ម៉ែត្រ រស់នៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ, ឈ្មោះ រ័ត្ន រុំ ភេទប្រុស អាយុ៣៧ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៧ម៉ែត្រគុណ៦ម៉ែត្រ ដោយមានទីលំនៅនៅភូមិព្រៃធ្នង់ ឃុំក្រោលគោ ស្រុកស្វាយជ្រំ និងឈ្មោះ អួន សុខេង ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសីទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ រស់នៅភូមិព្រៃធ្នង់ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខូចខាតរបើកដំបូល។

ប្រភពបន្តថា ចំពោះមនុស្ស និងសត្វក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នេះ មិនមានរងរបួស ឬស្លាប់នោះទេ ដោយគ្រាន់តែខូចខាតផ្ទះរបើកដំបូលប៉ុណ្ណោះ ៕ យឹម សុថាន


ចែករំលែក៖