ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជុំរួចភរិយាប្រមឹកស្រវឹងស្រាដេញកាប់ប្តីផ្អើលភូមិ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជាប្តីម្នាក់បាន រងរបួសធ្ងន់ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ ភ្លាមៗបន្ទាប់ពីប្រពន្ធប្រមឹកដេញកាប់ត្រូវ២កាំបិតដោយសារមានជម្លោះរឿងផឹកស៊ីនិងបាត់ទូរស័ព្ទដៃមួយគ្រឿងមានតម្លៃ ជាង១០ដុល្លារ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៦ នៅក្បែរស្ថានីយរថភ្លើងក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ។

នគរបាលមូលដ្ឋានសង្កាត់លេខ៣បាន ឲ្យដឹងថា បុរសរងគ្រោះខាងលើឈ្មោះ អ៊ុយ ផានិត អាយុ៤០ឆ្នាំ មុខរបរកម្មករ នេសាទទូកក្តាម ស្នាក់នៅផ្ទះជួលក្បែរកន្លែង កើតហេតុ។ រីឯស្ត្រីជាភរិយាឈ្មោះ ពេជ្រ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ និងមានកូនស្រីម្នាក់ ស្នាក់នៅជាមួយដែរ ។

ប្រភពដដែលថា ស្ត្រីជាប្រពន្ធបានយកកាំបិតបុ័ងតោដេញកាប់ផ្អើលពេញភូមិ បណ្តាលឲ្យប្តីរងរបួសធ្ងន់ដាច់សរសៃកដៃ និងស្មាខាងឆ្វេងហូរឈាមសន្លប់ស្តូកស្តឹង។

ជុំវិញករណីនេះស្ត្រីជាភរិយាបានរៀបរាប់ថា មូលហេតុដែលរូបគាត់ដេញកាប់ប្តី ដោយសាររូបគាត់ធ្វើឲ្យបាត់ទូរស័ព្ទតម្លៃជាង១០ដុល្លារ ហើយប្តីបានមករករឿង ឈ្លោះរហូតយកដុំឥដ្ឋដេញគប់គាត់ទើប ទ្រាំពុំបានក៏ទាញកាំបិតអ្នកជិតខាងកាប់ វិញតែម្តង ។

បើតាមសម្តីបុរសរងគ្រោះបាននិយាយ ថា នៅថ្ងៃកើតហេតុនោះប្រពន្ធរបស់គាត់ បានចេញពីផ្ទះមកផឹកស៊ី និងលេងបៀរហូត បាត់ទូរស័ព្ទដៃនៅផ្ទះអ្នកជិតខាងនិងស្រវឹងជោកជាំ ឃើញដូច្នេះគាត់ក៏ទៅហាមឲ្យ ឈប់ផឹក ។ ប៉ុន្តែត្រូវប្រពន្ធគាត់ជេរក៏កើត ទំនាស់ពាក្យសម្តីរហូតប្រពន្ធគាត់ដេញ កាប់ហើយគាត់ក៏យកដុំឥដ្ឋគប់វិញ។

បច្ចុប្បន្នស្ត្រីជាជនបង្កកំពុងសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។ ចំណែក ប្តីកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនសេតេក្រុងព្រះសីហនុ ៕ ឆ្លាមសមុទ្រ

4 1 3


ចែករំលែក៖