ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលអញ្ចើញទៅកំសាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីកើនឡើង៥៦.៣ភាគរយ

ចែករំលែក៖

ខេត្តរតនគិរី៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរី បានសម្តែងនូវការសាទរយ៉ាងក្រៃលែង ចំពោះ​​រាជ​រដ្ឋាភិបាលដែលបាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ និងបានបង្កើតកម្មវិធីសប្បាយៗប្រចាំឆ្នាំជាច្រើន ដូចជាការសំដែងរបាំប្រជាប្រិយរបស់បងប្អូនជនជាតិដើមភាគតិចជាដើម ។ ជាពិសេស ការរៀបចំពិធីអបអរឆ្នាំថ្មីឆ្នាំសកល២០១៨នេះ ដែលបានបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យគេបានដឹងកាន់តែច្បាស់ពីកម្ពុជា ដែលជាប្រទេសដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ ។

អាជីវករលក់វត្ថុអនុស្សាវរីយ៍រួមមាន ក្រមា កន្សែង ខោ អាវ ។ ល ។ ជាស្នាដៃពិតៗដែលផលិតបាន រៀបរាប់ថា : ការលក់ដូររយះពេលបីថ្ងៃ ក្នុងអំឡុងចូលឆ្នាំចិនវៀតណាម ដោយគិត ពីថ្ងៃទី១៥,១៦,និង១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានការកាក់កបគ្រាន់បើ ដោយលក់ក្នុងមួយថ្ងៃបានជាងសាមសិបមុឺនរៀល(30.0000៛) ។

ជួបជាមួយភ្ញៀវទេសចរណ៍ជាតិដែលអញ្ជើញមកពីខេត្តតាកែវ បានឲ្យដឹងថា : ដំណើរកំសាន្តរបស់ពួកគាត់ជាលក្ខណះគ្រួសារមកដល់ខេត្តរតនគិរី ពិតជាមានអារម្មណ៍ថាសប្បាយក្រៃលែងបំផុត ទេសភាពល្អៗបានទាក់ទាញផ្តិតអារម្មណ៍ គ្មានរសាយ ជាពិសេសតាមរម្មណីយដ្ធានជាច្រើនយ៉ាងសំបូរណ៍បែបមានក្នុងខេត្តដាច់ស្រយ៉ាលមួយនេះ ។

លោក វេន ចឹក ជាគណះកម្មាការរម្មណីយដ្ធានបឹងយក្សឡោម បានឲ្យភ្នាក់ងារនគរវត្តដឹងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ថា អំឡុងពេលបីថ្ងៃបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៨នេះ ទាំងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានការកើនឡើងរហូតដល់ដប់មុឺននាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៧មានការកើនឡើងខុសពីការគ្រោងទុក ដោយសារសន្តិសុខសណ្តាប់ធ្នាប់ល្អ មានការចូលរួមការពារពីសមត្ថកិច្ច ចរាចរណ៍ជើងគោក កម្លាំងប្រជាការពារ ដើម្បីសម្រួលចរាចរណ៍ និង សេវាកម្មរហ័សទាន់ចិត្ត បម្រើភ្ញៀវចូលទស្សនាកំសាន្ត ទី កន្លែងភ្ញៀវអង្គុយកំសាន្តប្រកបដោយផាសុខភាពអនាម័យល្អ ។ គណៈកម្មការរូបនេះបន្តថា ការរៀបចំទីរម្មណីយដ្ឋានក្នុងឆ្នាំនេះ មានសណ្តាប់ធ្នាប់ល្អ គឺមិនឲ្យអាជីវករលក់របស់ហូបចុកទៅលក់ក្បែរទឹកបឹង ឡើយ ជៀសវាងចោលសំរាមរាយប៉ាយធ្លាក់ចូលទៅក្នុងបឹង ដោយឲ្យពួកគាត់មកលក់នៅខាងលើទាំងអស់គ្នា ។

លោកង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ភ្ញៀងទេសចរណ៍ ដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីនេះ មានចំនួន៩,៧៦៣ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៩,៥០៥ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៥៨ នាក់ មានការកើនឡើងសរុប៥៦.៣ភាគរយ ក្នុងនោះមានភ្ញៀវជាតិមានការកើនឡើង៥៧,២ ភាគរយ និង ភ្ញៀវអន្តរជាតិកើនឡើង៣១,០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧កន្លងទៅ ។

លោកង៉ែត ពិទូ បានបន្ដទៀតថា ពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់ឲ្យក្រុមការងាររបស់លោកចុះអប់រំ ណែនាំអំពីអនាម័យ និងជំរុញមិនឲ្យមានការតំឡើងថ្លៃនោះទេ ៕ សាយ ប៊ូច


ចែករំលែក៖