ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំគូលែនជាដើមកំណើតអរិយ្យធម៌អង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ ភ្នំគូលែន ជាភ្នំ មានឈ្មោះរុក្ខជាតិមួយប្រភេទ ហើយភ្នំនេះមាន ចំងាយប្រមាណ៤០គីឡូម៉ែត្រ ពីទិសទិសឦសាន ក្នុងខេត្តសៀមរាប មានកំពស់ពី៤០០ម និងមានបណ្តោយជាង៤០គីឡូម៉ែត្រ ដែលមានផ្ទៃដីសរុប ៣៧៥០០ហិកតា ដោយសណ្តូកលើអ័ក្ស ដែលមានទិសដៅពីទិសពាយ័ព្យទៅទិសអគ្នេយ៍ ខ្នងភ្នំ ជាវាលរាបលាត សន្ធឹងតាមបណ្តោយ​ជួរភ្នំ និង មានខ្យល់អាកាសល្អបរិសុទ្ធ និង មានមនុស្សរស់នៅមកដល់ បច្ចុប្បន្នប្រមាណ ជា៩៧០គ្រួសារ ដែលប្រកបមុខរបរ ដូចជា៖ លក់ដូរ មួយចំនួន និង​មួយចំនួនទៀតនាំគ្នា ដាំដំណាំហូបផ្លែ និងចិញ្ចឹមសត្វជាដើម ។

ភ្នំគូលែន ជាទីតាំងសក្ការៈមួយ ដែលមានភាពល្បីល្បាញផ្នែកវប្បធម៌ប្រវត្តិសាស្រ្ត និងជារាជធានីដំបូងគេនៅក្នុងយុគសម័យអង្គរ ដែលតំណាងឲ្យសុខសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរបានចាកផុតពីការគ្រប់គ្រងរបស់ពួកជ្វា។

ព្រះតេជគុណ ព្រះចៅ​អធិការស្តីទី សុខ វណ្ឌី បានមានសង្ឃដិការ សំណូមពរឲ្យភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសដល់មគ្គុទ្ទេស សូមឲ្យជួយនែនាំឲ្យតែងកាយឲ្យភ្ញៀវ ដោះមួក បញ្ឈប់ការស្លៀកពាក់ខ្លី ខើចលើ ខើចក្រោម មុនចូលក្នុងវត្តអារាមព្រះអង្គធំ ដើម្បីថែរក្សានូវព្រះពុទ្ធសាសនា ប្រពៃណីជាតិខ្មែរ ។

មន្ត្រី​​បរិស្ថានម្នាក់​បានប្រាប់ឲ្យដឹងថា ​​មូលហេតុ​ ដែលថ្នាក់លើ គ្រោង និង ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លើភ្នំគូលែននោះ គឺ​ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ទាំង​​​នោះ​ថា​ បាន​ចូល​ទៅ​កាន់កាប់​ទីនោះ តាម​បែប​អនា​​ធិ​ប​តេ​យ្យ ជា​ពិសេស ដែលរស់​នៅ​គៀក​កិត​នឹង​ទីតាំង​ព្រះ​អង្គ​ធំ​ដែល​កំពុង​ត្រៀម​​ស្នើ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិ​ភ​លោក​នៅ​ពេល​ខាង​មុខ ។ រួម​ទាំង​មានការ​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ តាម​រយ​:​បង្ហូរ​កាក​សំណល​រឹង​រ៉ាវ ចូល​ទៅ​ក្នុង​ស្ទឹង ដែល​បុព្វបុរស ​ខ្មែរ​ឆ្លាក់​ចម្លាក់​លិ​ង្គ​មួយ​ពាន់ ក្នុង​បំណង​បង្វែ​ទឹកធម្មជាតិ​​ទៅ​ជា​ទឹក​អ​ម្រិ​ត​ ​សម្រាប់​ជា​ប្រយោជន៍​ជីវភាព​ រស់នៅ​របស់​មនុស្ស សត្វ រុក្ខជាតិនៅ​ផ្នែក​ខាង​ក្រោម​​ភ្នំ​ផង​ដែរ។​

លោក ព្រំ ជា ប្រធានគណៈកម្មការវត្តព្រះអង្គធំ បានបញ្ជាក់ពីការស្ថាបនា សាងសង់វត្តព្រះអង្គធំ និងការបន្តការសាងសង់បន្ថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមកកំសាន្ត ការសាងសង់ស្ថាបនាវត្តព្រះអង្គធំ នោះគឺ មានការចូលរួមពីប្រជាពលរដ្ឋ និងសហគមន៍ ក្នុងឆ្នាំ២០០៥ លោក ហាក់ ប៊ុនថា និង ឧកញ៉ា ឡាយ ម៉េងគិន និងលោកជំទាវ បានរៀបចំ កសាងជណ្តើរ នឹង បាំងដំបូលព្រះអង្គធំ រហូតដល់ឆ្នាំ២០១២ មានលោកឧកញ៉ា ទ្រី ភាព បានកសាងសាលាឆាន់មួយខ្នង មានទទឹង១៥ម បណ្តាយ៣៥ម ក្រោយមកគណកម្មការអាចារ្យវត្ត បានឃោសនានាំបច្ឆ័យចាក់បេតុងឡើងដល់វត្ត។

លោក ឈឿម តាំង មេឃុំខ្នងភ្នំ បានប្រាប់ថា បងប្អូប្រជាពលរដ្ឋ ដែលឡើងមករស់នៅលើខ្នងភ្នំគូលែន មានចំនួន៩៧០គ្រួសារ ដែលមានភូមិ ចំនួន៩ភូមិ ក្នុងនោះ ភូមិដែលពេញសិទ្ធ ទទួលស្គាល់ពីក្រសួងមហាផ្ទៃមានចំនួន៥ភូមិ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ពួកគាត់ប្រកបមុខរបរមកលក់ដូរ ឲ្យភ្ញៀវទេសចរណ៍ដែលចូលមកទស្សនាកំសាន្តនៅរមនីយដ្ឋានភ្នំគូលែន និងរបរបន្ទាប់គឺដាំដំណាំ តែសព្វថ្ងៃនេះ បានជួបប្រទះ និងខ្វះ ដីដាំដំណាំ ព្រោះ ខាងមន្ត្រីអភិរក្ស បានហាមឃាត់ មិនឲ្យចូលកាប់ស្កាព្រៃ បន្តទៅទៀតទេ។

ការដឹកជញ្ជូនសម្ភារៈ ដំណាំកសិផល និងការធ្វើដំណើរ ដែលត្រូវបានចំណាយពេលយូរ ពី៣ម៉ោង សម្រាប់ការដឹកជញ្ជូន តាមផ្លូវចុះពីលើខ្នងភ្នំ ចាប់ពីភូមិតាពេញ មកស្រុកស្វាយលើគឺចំណាយពេលត្រឹមតែ២៥ទៅ៣០នាទី ការផលពិបាកទាំងនេះ ទើប ព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ បានសំណូមពរឲ្យ រាជរដ្ឋាភិបាល ដែល​មានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជាពិសេស លោកបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប សូមមេត្តាជួយធ្វើផ្លូវចុះពីលើខ្នងភ្នំតាពេញ មកស្រុកស្វាយលើ ដើម្បីឲ្យ ងាយស្រួលធ្វើដំណើរ ដល់ការទស្សនារបស់ភ្ញៀវ ទេសចរណ៍ ជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកំសាន្តនៅរមណីយដ្ឋាន បឹងមាលា បន្តទៀត ដោយមិនចាំបាច់បកក្រោយវិញឡើយ៕ ប៊ុន​រិទ្ធី​​


ចែករំលែក៖