ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះផ្ទះម៉ត់ ២ករណីផ្សេងគ្នានៅស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្នងនៅស្រុករមាសហែក និងស្រុកស្វាយជ្រំត្រូវបានអគ្គិភ័យ លេបត្របាក់ទាំងស្រុងមិនអាចពន្លត់ទាន់ពេល បណ្ដាលខូចខាតទ្រព្យសម្បត្តិ តែមិនមានរងគ្រោះដល់មនុស្សនោះទេ ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃក្រញួង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក មានអគ្គិភ័យឆេះផ្ទះ ដែលផ្ទុកជង្រុកស្រូវ មានបណ្ដោយ៤,៥ម៉ែត្រគុណ និង៣ម៉ែត្រកន្លះ សង់អំពីឈើប្រក់ស័ង្កសី ដោយម្ចាស់ផ្ទះមាន ឈ្មោះ តោ ឡុម ភេទស្រី អាយុ57ឆ្នាំ មានទីលំនៅ ភូមិព្រៃក្រញួង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ។

ប្រភពបន្តថា មូលហេតុដោយសារតែក្មេងៗលេងបាយឡុកបាយឡ និងយក ដែកកេះ កេះបណ្តាលឲ្យឆេះធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

ចំពោះសម្ភារខូចខាតស្រូវចំនួន70តៅ និងរបស់របរផ្សេងៗទៀត ។

ករណីទី២ កើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូ្រងាំ ឃុំដូនស ស្រុកស្វាយជ្រំ មានផ្ទះមួយខ្នង សង់អំពីឈើ ដំបូលសង្ក័សី បណ្ដោយ៥ម៉ែត្រ គុណ និង៤ម៉ែត្រ ត្រូវបានអគ្គិភ័យឆេះទាំងស្រុង ខណៈធ្វេសប្រហែសដាំបាយទុកចោលហើយឆ្លៀតទៅលេង ផ្ទះអ្នកភូមិជិតខាង ។

ប្រភពបន្តថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ៅ តឿយ អាយុ 46ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សូ សំអ៊ាត អាយុ45ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នយងភូមិខាងលើ ។

ចំណែកសម្ភារខូចខាតរួមមានស្រូវ20តៅ ថវិកា200 000រៀល ផ្ទាំងសូឡា និងអាគុយម៉ាស៊ីនបូមទឹក1គ្រឿង សម្លៀកបំពាក់ និងសម្ភារផ្សេងៗក្នុងផ្ទះខូចខាត់ទាំងស្រុង ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុ ដែលបណ្ដាលឲ្យមានករណីនេះ កើតឡើងដោយសារតែបុរសជាប្តីបានដាំបាយ រួចក៏ឆ្លៀតេលដើរទៅហូបចុកជាមួយមិត្តនៅផ្ទះក្បែរគ្នា ខណៈ ដែល ប្រពន្ធមិននៅផ្ទះ ដោយទៅធ្វើកម្មករនៅភ្នំពេញ លុះកន្លះម៉ោងក្រោយមក ក៏មានការភ្ញាក់ផ្អើលដល់ប្ដី រត់ទៅពន្លត់ ប៉ុន្តែអកុសលភ្លើងឆេះពេញក្រមុំទៅហើយ ៕ យឹម សុថាន


ចែករំលែក៖