ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះរោងគោឆ្លងទឆេះផ្ទះអ្នកស្រុក១ខ្នងនៅស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១២និង២០ នាទីថ្ងៃត្រង់ មានករណីភ្លើងឆេះផ្ទះប្រជា ពលរដ្ឋមួយបានកើតឡើងនៅក្រុមទី១៤ ភូមិព្រែកឆោ្ដ ឃុំពាមឯក ស្រុកឯកភ្នំទាំង ស្រុង ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះដោយ អគ្គិភ័យនេះឈោ្មះ មួន វឿន ភេទប្រុស អាយុ៨១ឆ្នាំ ។

លោកវសេនីយ៍ត្រី ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា សម្ភារខូចខាតដោយភ្លើងឆេះផ្ទះពល រដ្ឋមួយគ្រួសារនេះរួមមាន អង្ករ១០០ គីឡូក្រាមប្រាក់១.000.000រៀល ម៉ាស៊ីន សាំង៨សេះកន្លះ ១គ្រឿង ទូរទស្សន៍ ១គ្រឿង និងសម្ភារប្រើប្រាស់ទាំងស្រុង ។

លោកបានបញ្ជាក់ថាករណីភ្លើងឆេះ អ្នកភូមិនេះបណ្តាលមកពីភ្លើងរាលឆេះពីរោងគោជាប់ផ្ទះគ្នាហើយករណីនេះកម្លាំងនគរបាលស្រុកឯកភ្នំបានចុះជួយដល់ក្រុម គ្រួសារជនរងគ្រោះដែរ ។ តែដោយសារ ខ្យល់និងភ្លើងឆេះពេញបន្ទុកទៅហើយ ទើប មិនអាចជួយពន្លត់បាន ។

តែយ៉ាងណាអគ្គិភ័យនេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ទេ ហើយ បញ្ហាក្រុមគ្រួសារកំពុងប្រឈមការខ្វះខាត នេះអាជ្ញាធរស្រុកខេត្តកំពុងរកវិធីដោះ ស្រាយជួយដល់ពួកគាត់ផងដែរ ៕ សហការី

battambang


ចែករំលែក៖