ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេធំហាក់ស្វាគមន៍កងកម្លាំងមួកខៀវកម្ពុជាធ្វើមាតុភូមិនិវត្តន៍នៅចំណតអាកាសយានដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុង

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបព្ចាប់បេសកកម្ម របស់អង្គការសហប្រជាជាតិនៅសាធារណ រដ្ឋម៉ាលីអស់រយៈពេល១ឆ្នាំ ប្រកបដោយ ជោគជ័យមកកាល ពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ បក្សីស្លាបដែកបាន នាំកងកម្លាំង កងវិស្វកម្មលេខ៩៨១ និងកង កម្ទេចគ្រាប់មីនមិនទាន់ផ្ទុះលេខ៣៣៣ ចំនួន៣០៩នាក់និវត្តមកកាន់មាតុភូមិវិញដោយសុវត្ថិភាព ។

លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ តាងនាមសម្តេចតេជោដែលអញ្ជើញទៅទទួលស្វាគមន៍នៃការធ្វើមាតុភូមិនិវត្តន៍ របស់កងកម្លាំង វិស្វកម្មទាំងនោះទាំងមាន ភ្លៀងធ្លាក់បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តបព្ជូានកងទ័ពមួកខៀវកម្ពុជាទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ប្រកបដោយមនុស្សធម៌ ដែលជា​សកម្មភ​ាពថែរក្សាសន្តិភាពរបស់មនុស្សជាតិទាំងមូលឆ្លេីយតបនឹងតម្រូវការចាំ បាច់ ដែល ពិភពលោកត្រូវការជាបន្ទាន់ នាបច្ចុប្បន្ន ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា កេរ្តិ៍ឈ្មោះរបស់កម្ពុជាកំពុងល្បាញល្បីលេីឆាកអន្តរជាតិ អាស្រ័យដោយកងកម្លាំងគ្រប់ រូប មុនពេលចេញទៅបំពេញបេសកកម្ម ទទួលបានការហ្វឹកហាត់ មានវិន័យបទ ពិសោធន៍ វិជ្ជាជីវៈ ពិតប្រាកដគោរពមឺុង ម៉ាត់ក្រឹត្យក្រមរបស់អង្គការសហប្រជាជាតិ និងច្បាប់លក្ខន្តិកៈទូទៅរបស់ ខ.ភ.ម. ។

លោកនាយឧត្តមសេនីយ៍បានគោរព ដឹងគុណ ចំពោះបងប្អូនជនរួមជាតិដែលបានលះបង់ កូន ចៅ ប្តី សី ជាទីស្រឡាញ់របស់ខ្លួនទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាម មនុស្សធម៌ ព្រមទាំងផ្តាំផ្ញេីក្តីនឹករឭកចំពោះ យុទ្ធជនមួកខៀវកម្ពុជាដែលកំពុងបំពេញ បេសកកម្ម ក្នុងនាមអង្គការសហប្រជាជាតិ ទទួលបានសុខភាពល្អសម្រេចជោគជ័យ គ្រប់ភារកិច្ច ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រមុខកងទ័ពមួកខៀវកម្ពុជាបានរាយការណ៍ ជូនអង្គពិធីថា នេះជាឆ្នាំទី ១១ ដែលកម្ពុជាបព្ជូានកងកម្លាំងចូលរួមថែរក្សា សន្តិភាព របស់អង្គការសហប្រជាជាតិចំនួន៤.៦៨៨ នាក់ក្នុងនោះមាននារី១៩៦នាក់លេីជំនាញបោសសម្អាតមីន វិស្វកម្មសំណង់ផ្តេកបពា្ឈរ និងសុខាភិបាល ។

លោកស្រី ដេបូរ៉ា ដូមីនី តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានសម្តែងការ កោតសរសេីរចំពោះការបំពេញបេសកកម្ម របស់កងទ័ពមួកខៀវកម្ពុជា ក្នងរយៈពេលកន្លងប្រកបដោយប្រសិទ្ធភាពដែលគួរឲ្យគោរពដឹងគុណ ។

សូមរំឭកផងដែរថា បច្ចុប្បន្នកងទ័ព មួកខៀវកម្ពុជា កំពុងបំពេញបេសកកម្ម នៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងម៉ាលី ។ ទន្ទឹម នឹងភារកិច្ចស្នូល កងកម្លាំងមួកខៀវកម្ពុជាបានធ្វេីសកម្មភាព មនុស្សធម៌នានា ដូចជា ផលិតទឹកស្អាត ពិនិត្យព្យាបាលជំងឺដោយ ឥតគិតថ្លៃជូនកងទ័ពមួកខៀវឈរជេីងនៅក្នុងតំបន់និងប្រជាពលរដ្ឋផងដែរ ៕ សុខដុម


ចែករំលែក៖