ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងស្រិចៗធុំក្លិនស្អុយ អើតមើល ទើបឃើញសាកសពអណ្តែតនៅច្រាំងទន្លេ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកទន្លេសាប មានសភាពហើមស្អុយរលួយប្រជាពលរដ្ឋ ខណះពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោងជាង៨យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅលើដងទន្លេសាប ស្ថិតនៅក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ បានរកឃើញកាតមួយសន្លឹកនៅជាប់នឹងសព (ប័ណ្ណសមាជិក ប.ស.ស) មាន ឈ្មោះ សៀម ពិសាល ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៩.០៥.១៩៩២ សញ្ជាតិខ្មែរ ភិនភាគនៃសព មានមាឌធំ កម្ពស់ប្រហែល១.៧០ម៉ែត សម្បុរខ្មៅ ពាក់អាវសាច់ក្រណាត់ក្រឡាក្ររ៉ូឆ្នូតខៀវដៃវែង ខោគគីពណ៌ប្រផេះ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យរថយន្តសាម៉ុយដឹកយកទៅតម្កល់ទុកនៅវត្តរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ


ចែករំលែក៖