ព័ត៌មានទាន់ហេតុការណ៍៖

មកដល់ហើយ! Dembele បានមកកាន់ក្លិបយក្សអេស្ប៉ាញ Barcelona ក្នុងតម្លៃ៩៦លានផោន

ចែករំលែក៖

ទីបំផុតក្លិបយក្សរបស់អេស្ប៉ាញBarcelona បានទទួលជោគ ជ័យក្នុងការទិញកីឡាករ Ousmane Dembele ក្នុងតម្លៃ៩៦លានផោន ពីក្លិបអាល្លឺម៉ង់ Borussia Dortmund។

កីឡាករវ័យ២០ឆ្នាំរូបនេះបានយល់ព្រមចុះហត្ថលេខាលេងឲ្យក្លិប Barcelona រយៈពេល៥ឆ្នាំ ដោយបានបំបែកកំណត់ត្រាក្លាយទៅជាកីឡាករ ថ្លៃបំផុតដែលក្លិប Barcelona ហ៊ានទិញមករួមក្រុមក្នុងប្រវត្តិសាស្រ្តក្លិប ។

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Dembele ត្រូវបានគេរំពឹងថានឹង អាចមកជំនួសតំណែងរបស់កីឡាករប្រេស៊ីល Neymar ដែលបានផ្លាស់ចេញទៅលេង ឲ្យក្រុមបារាំង Paris Saint-Germain ក្នុងតម្លៃកំណត់ត្រាពិភពលោក២២២លានអឺរ៉ូ។

កីឡាករ Dembele បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិប Barcelona ថា “ខ្ញុំសប្បាយរីករាយណាស់ដែលមានវត្តមាននៅទីនេះ។ ខ្ញុំរីករាយណាស់ដែលបាន សម្រេចក្តីសុបិនរបស់ខ្ញុំ។ នេះគឺជាក្លិបល្អបំផុត ដែលមានកីឡាករល្អបំផុតនៅក្នុងពិភពលោក។ គោលបំណងរបស់ខ្ញុំគឺ ធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ក្លិបអ្វីគ្រប់យ៉ាងសម្រាប់ក្រុមនិងដើម្បីលេងស៊ីសង្វាក់ជាមួយមិត្តរួមក្រុមរបស់ខ្ញុំ” ៕ ដេវីត


ចែករំលែក៖