ព័ត៌មានទាន់ហេតុការណ៍៖

មកដឹងម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០២៤ និងឆ្នាំ២០២៨

ចែករំលែក៖

ក្រុងប៉ារីសត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះអូឡាំពិក ឆ្នាំ២០២៤ ខណៈទីក្រុម Los Angeles ទទួលសិទ្ធិរៀបចំនៅឆ្នាំ២០២៨។ នេះបើតាមការប្រកាស របស់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ IOC កាលនៅថ្ងៃទី១៣ ខែកញ្ញា ។

ទីក្រុងប៉ារីស របស់បារាំង ដែលធ្វើម្ចាស់ផ្ទះអូឡាំពិកលើកមុនៗដែរនោះ នឹងធ្វើពិធីគម្រប់១០០ឆ្នាំ នៅឆ្នាំ២០២៤ តែម្ដង ពោលគឺពួកគេធ្វើម្ចាស់ផ្ទះចុងក្រោយបង្អស់ កាលឆ្នាំ១៩២៤។

ចំណែកទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ធ្លាប់ជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំនេះ កាលឆ្នាំ១៩៣២ និងឆ្នាំ១៩៨៤។

ការប្រកាស ក្នុងពេលតែមួយនេះធ្វើឡើងបន្ទាប់ពីក្រុងចំនួន៦ប្រកាសដកខ្លួនប្រជែងយក សិទ្ធិសម្រាប់ឆ្នាំ២០២៤ ដោយសារបារម្ភជុំវិញខ្ទង់ចំណាយ៕ ដេវីត


ចែករំលែក៖