ព័ត៌មានទាន់ហេតុការណ៍៖

មកពីទទួលបងប្អូនត្រឡប់ពីប្រទេសកូរ៉េនៅព្រលានយន្តហោះពោធិចិនតុង ត្រូវរថយន្ត HIGHLANDER បើកបញ្ច្រាសហោះរំលងទ្រូងផ្លូវបុកស្លាប់២ របួស២០នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដហាយឡែនឌ័រមួយគ្រឿង បើកបរដោយយុវជនម្នាក់ខ្វះការប្រុងប្រយ័ត្ន បើកក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតបុកឡើងឃឿនសួនច្បារទ្រូងផ្លូវ ហើយហោះផ្លោងទៅផ្លូវម្ខាងទៀតបុករថយន្ដទួរឺសយ៉ាងពេញទំហឹង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើករថយន្ដហាយឡែនឌ័រ គៀបជាប់ក្នុងរថយន្ដស្លាប់ភ្លាមៗ ចំណែកខាងរថយន្ដទួរីសគឺមានស្ត្រីម្នាក់បានស្លាប់ភ្លាមៗដូចគ្នា និងជាង២០នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០១ និង ៣៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ ខាងជើងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សពទាំង២នាក់ ត្រូវបានគេស្គាល់ឈ្មោះទី១.សៀង ភីរុណ ភេទប្រុស អាយុ២១ឆ្នាំ បើករថយន្តម៉ាក់ ហាយឡែនឌ័រ ពណ៌ស្ករពាក់ស្លាក់លេខ ភ្នំពេញ 2AL-1953 ទី២.ឈ្មោះ សុខណា ភេទស្រី អាយុប្រហែល៤០ឆ្នាំ ជាអ្នកដំណើរជិះក្នុងរថយន្តម៉ាក ទួរឺស១២កៅអី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2L-8824 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឋ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ បើកតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទឹសដៅពីជើងទៅត្បូង (ពីខេត្ត ចូលរាជធានី) ដោយបើកក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុរថយន្ត ក៏រ៉េចង្កូតមកខាងឆ្វេងដៃបុកឡើងឃឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវហើយក៏ហោះឆ្លងមកចូលផ្លូវម្ខាងទៀត បុករថយន្តទួរឺស ដែលធ្វើដំណើរបញ្ច្រាសទឹសគ្នាពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២រួញគៀបជាប់មនុស្សនៅខាងក្នុង ស្លាប់២នាក់ភ្លាមៗនៅហ្នឹងកន្លែង ។ ប្រភពដដែលបានបន្តទៀតថា រថយន្ត សាំងយ៉ុងគឺមានមនុស្សប្រហែលជាង២០នាក់ជិះក្នុងនោះ ។

បើតាមប្រភពព័ត៌មានពីសាច់ញាតិដែលជិះរថយន្ដទួរឺសបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទើបតែចេញមកពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមកទទួលបងប្អូនមកពីប្រទេសកូរ៉េ ហើយត្រឡប់ទៅផ្ទះនៅឯស្រុកមុខកំពូល ដោយជួលរថយន្ដពីរផ្សេងគ្នា តែមិនទាន់បានទៅដល់ផ្ទះផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង ។

ក្រោយពេលកើតហេតុរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានទៅដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តទាំង២គ្រឿងត្រូវបានកំលាំងជំនាញធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ព្រែកជ័យ

111 (5) 111 (6) 111 (7) 111 111 (1) 111 (2) 111 (3) 111 (4)


ចែករំលែក៖