ព័ត៌មានទាន់ហេតុការណ៍៖

មកពីផឹកស៊ីស្រវឹងខឹងប្រពន្ធស្តីបន្ទោស និងព្រងើយកន្តើយតូចចិត្តរត់ទៅចងក បញ្ចប់ជីវិតភ្លាមៗ

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ចងកធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយសារផឹកស្រាស្រវឹងហើយតូចចិត្ត និងប្រពន្ធព្រងើយកន្តើយ និងស្តីបន្ទោសបន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ ប្រលែងលេងជាមួយប្រពន្ធ តែត្រូវប្រពន្ធសម្ដែងការមិនពេញចិត្ត និងស្ដីបន្ទោស​។

ហេតុការណ៍បុរសម្នាក់ចង.កធ្វើអត្តឃាតនេះ ត្រូវបានសាច់ញាតិប្រទះឃើញនៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយមាត់អូរមួយកន្លែង ស្ថិតក្នុងភូមិទុសច្រិច ឃុំតាអង ស្រុកកូនមុំ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសចងកធ្វើអត្តឃាតនោះឈ្មោះ ប្រាង ថន អាយុ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រស់នៅភូមិ១ ភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពពីនគរបាលអធិការស្រុកកូនមុំបានឲ្យដឹងថា ជនដែលធ្វើអត្តឃាតនោះ មុនកើតហេតុបន្ទាប់ពីតូចចិត្ត និងប្រពន្ធខ្លួនព្រងើយកន្តើយរួចមក ក៏បានជិះម៉ូតូទៅចង.កនារសៀល ថ្ងៃពុធ៤ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ បាត់ខ្លួន មិនឃើញមកផ្ទះ ទើបសាច់ញាតិបានតាមដើររក មិនឃើញ តែឃើញមនុស្ស ឃើញតែម៉ូតូនៅក្នុងខ្ទមចម្ការ ។

លុះព្រឹកឡើងក៏នាំគ្នាតាមដើររកម្ដងទៀត តាមបណ្ដោយមាត់អូរដែលមានចម្ងាយប្រមាណជា២ទៅ៣គីឡូម៉ែត្រពីខ្ទមចម្ការនោះ ក៏ប្រទះឃើញតែម្តង គឺចងកស្លាប់បាត់ទៅហើយ។

ភ្លាមៗនោះសាច់ញ្ញាតិក៏បានរាយការណ៍ប្រាប់ដល់សមត្ថកិច្ចផងដែរ ហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យធ្វើកោសល្យវិច័យលើសពឃើញថា ពិតជាបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។

នគរបាលអធិការស្រុកកូនមុំ ក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

តាមប្រភពបានឲ្យដឹងពីសាច់ញាតិបានឲ្យដឹងថា មូលហេតុដែលជនរងគ្រោះទៅចង.កនោះ គឺ ជនរងគ្រោះទៅផឹកស្រាស្រវឹងហើយត្រឡប់មកដល់ផ្ទះវិញ ក៏ប្រលែងលេងជាមួយប្រពន្ធដោយយកក្បាលទៅត្បុលចូលនឹងពោះប្រពន្ធ តែប្រពន្ធប្រហែលជាឈឺ ឬមួយយ៉ាងណានោះទេ ស្រាប់តែបានសម្ដែងអការខឹងសម្បារយ៉ាងខ្លាំង និងមិនពេញចិត្តចំពោះប្ដី។

បន្ទាប់ពីនោះ ប្តីក៏មានការអាក់អន់ចិត្តជាមួយនឹងប្រពន្ធ រួចក៏ពោលពាក្យថា អ៊ីចឹងអញទៅងាប់ហើយ បន្ទាប់មក ក៏ឡើងជិះម៉ូតូចេញទៅបាត់រហូតប្រទះឃើញសពចងកនេះតែម្តង៕ ជីវ័ន្ត


ចែករំលែក៖