ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌនាឡិកាស្វីសនិងជប៉ុន បង្កើតកម្មវិធីCasio Watch Fair ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន

ចែករំលែក៖

ភ្នំពេញ៖ នាយកប្រតិបត្តិមជ្ឈមណ្ឌនាឡិកាស្វីសនិងជប៉ុន លោក គួច ណាវ បានមានប្រសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំចិនខាងមុខ មជ្ឈមណ្ឌនាឡិកាស្វីសនិងជប៉ុន របស់លោកនិងរៀបចំកម្មវិធី មួយដែលមានឈ្មោះថា ( Casio Watch Fair ) រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៨ ។

លោក គួច ណាវ បានមានប្រសាសន៍ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ណែកនាំដល់ អតិថិជន និងសាធារណៈជនបានទស្សនា ការដាក់តាំងបង្ហាញ នូវនាឡិកាម៉ាក ដែលបាននាំចូល ពីប្រទេសជប៉ុន ដូចជា នាឡិកា G- SHOCK ,BABY-G, EDIFICE , SHEEN, PROTREK, CASIO ។

លោកបានបន្តថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាមានភាពស៊ីវីល័យ ព្រោះប្រទេសជាតិមាន សុខសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យជីវិភាព ធូរធា ហើយមានលទ្ធភាព ទិញនូវសម្ភារនិម័យ ទាន់ស័យដូច ពិសេសអតិថិជន ដែលគាំទ្រ ផលិតផល របស់ក្រុមហ៊ុន LTI Enterprise ដែលមានទីតាំងនៅខាងកើតផ្សារធំថ្មី ចម្ងាយ៣០ម៉ែត្រ ។ សូមជម្រាបផងដែរ ក្នុងឱកាសដាក់តាំងបង្ហាញ ផលិតផលថ្មី រយៈពេល១សប្តាហ៍នេះ ក៏មានការលក់បញ្ចុះតម្លៃយ៉ាងពិសេសជូនអតិថិជនផងដែរ ៕ លភា


ចែករំលែក៖