ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជិត១០នាក់រងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកនឹងរថយន្ដ

ចែករំលែក៖

ខេត្តសៀមរាប៖​ យ៉ាងហោចណាស់មនុស្សជិត១០នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តឡិចស៊ីស ពីរគ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិ៦ ត្រង់ចំណុចភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យសារព័ត៌មាននគរវត្តដឹងថា រថយន្តទី១ ម៉ាកLuxes RX330 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AQ-9332 បើកបរដោយឈ្មោះ ធឺង ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប (របួសស្រាល) និងអ្នករួមដំណើរម្នាក់ ឈ្មោះ ឡាយ វត្តី ភេទស្រី អាយុ១៩ឆ្នាំ ជាប្រពន្ធ (របួសស្រាល)។

រថយន្តទី២ ម៉ាកLEXUS RX-300 ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2N-5785 បើកបរដោយឈ្មោះ នាង ភិរម្យ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប (របួសធ្ងន់) និងអ្នករួមដំណើរ ៥នាក់

១-ឈ្មោះ លៀត ឡេវ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ មោង ឃុំ ស្រុក ស្រីស្នំ ខេត្តសៀមរាប(របួសស្រាល)។

២-ឈ្មោះ ឈឿន និមល ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប(របួសស្រាល)។

៣-ឈ្មោះ លឹម ភ័ក្ត្រា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ គោកដូង ឃុំក្រឡាញ់ ស្រុក ក្រឡាញ់ខេត្ត សៀមរាប ( របួសស្រាល)។

៤-ឈ្មោះ លួម លុយ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិមោង ឃុំស្រុកស្រីស្នំ ខេត្តសៀមរាប (របួសស្រាល) ។

៥-ឈ្មោះ រសៀល វ៉ាន់ណេ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប (របួសស្រាល)។

ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្ត សង្គ្រោះដឹកយក ទៅសម្រាកព្យបាលនៅមន្ទីរពេទ្យ។

ចំណែករថយន្តទាំងពីរគ្រឿង សមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖