ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៣នាក់ ម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ម៉ូតូបុកអ្នកថ្មើរជើង

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ បុកអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវ បណ្តាលឲស្រ្ដីអ្នកថ្មើរជើង២ ម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ ឯបុរសជិះម៉ូតូរងរបួសធ្ងន់ផងដែរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៥០-១៥១ ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមរបាយកាណ៍សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FP.3943 (បើកបរទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ ធន សុកថង ភេទប្រុស អាយុ១៨ឆ្នាំ នៅ ភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ របួសធ្ងន់ (ពាក់មួកសុវត្ថិភាព) ។

អ្នកថ្មើរជើងឆ្លងកាត់ផ្លូវពីលិចទៅកើត ចំនួន២នាក់ ទី១-ឈ្មោះ ទី កុល ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់នៅមណ្ឌលសុខភាពជាយស្បៃ) ។ ទី ២-ឈ្មោះ វឿង ហុីម ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ (របួសធ្ងន់) ។

មូលហេតុបង្កឡើងដោយអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករងចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖