ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៧នាក់រងរបួសដេាយសារគ្រេាះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ វេលាម៉េាង២៤និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ ៦ត្រង់ចំណុចភូមិចកឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចជំនាញស្រុកបានឲ្យដឹងថា គ្រេាះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នីពាក់ស្លាកលេខ ភ្នំពេញ3C6855 ដឹកអ្នកដំណើរចេញពីខេត្តសៀមរាប ទៅភ្នំពេញ មានអ្នកដំណើរចំនួន 36 នាក់ ដល់ចំណុចកើតហេតុ បានគេចរថយន្តដឹកដំឡូង ដែលបេីកបរស្របទិសគ្នាហេីយបានរេចង្កូតធ្លាក់ផ្លូវ ទៅខាងត្បូងផ្លូវដេាយខ្លួនឯង បណ្តាលឲ្យរងរបួសមនុស្ស7នាក់ ស្រី 3នាក់ និងប្រុស៤ ក្នុងនេាះរងរបួសធ្ងន់2នាក់ប្រុស ហេីយត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសង្គ្រេាះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមន៍ រីឯអ្នកបេីកបររថយន្តក្រុមហ៊ុនរិទ្ធិមុន្នីក្រេាយពីកេីតហេតុបានគេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវ ។

ចំណែករថយន្តសមត្ថកិច្ចជំនាញកំពុងចាត់ចែងដេីម្បីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕ ប៊ុន រិទ្ធី


ចែករំលែក៖