ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សវិកលចារឹកចាក់សម្លាប់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីមនុស្សឃាតដោយចេតនាកើតឡើង ត្រង់ចំណុចគល់ស្ពានស្វាយសស្ថិតក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពុងធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឡើងដោយជនសង្ស័យឈ្មោះ អេង វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានយកកាំបិតចុងស្រួចប្រវែង០២តឹក ទៅចាក់ជនរងគ្រោះ ឈ្មោះ អៀម ណូ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវចំនួនបីកាបិត ចំទ្រូងខាងឆ្វេង ០១កាំបិត ត្រូវចំ ពោះចំនួន២កាំបិត ជនរងគ្រោះស្លាប់ពេលបញ្ជួនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្ទោង ។

ជុំវិញករណីខាងលើកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងអធិការដ្ឋាននគរស្រុក ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងប្រគល់ឲ្យនគរបាលស្រុកស្ទោងចាត់ការតាមច្បាប់ ។

លោក យ៉ង សំ អធិការនគបាលស្រុកស្ទោង បានប្រាប៉តាមទូស័ព្ទ ថាជនបង្កជាមនុស្សឆ្គួតយូរហើយ តែអំពីកាចសាហាវនេះមានកើតមានម្ដងៗ រហូតមកដល់ថ្ងៃកើតហេតុជនបង្កបានយកកាំបិតចុងស្រួចមកចាក់លើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង មកដល់ពេលនេះ ជនបង្កត្រូវសមត្ថកិច្ចសម្រេចឃុំខ្លួនបណ្ដោះអាសន្នសិន រង់ចាំការការពិចារណា ជាមួយព្រះ រាជអាជ្ញាជាក្រោយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖