ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១០នាក់ត្រូវនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជួនទៅតុលាការក្នុងសំណុំរឿង៧ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័័យ១០នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជួនទៅតុលាការក្នុងសំណុំរឿង៧ករណីផ្សេងគ្នាក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួរ​​​​​​រួចមក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ព្រឹកមិញនេះ ។

សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង១០នាក់ទៅកាន់តុលាការនាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់នីតិវិធីសួរ​​​​​​នាំរួចរាល់ ។ ដោយជនសង្ស័យទាំងនេះមានជាប់ពាក់ព័ន្ធ និងករណីផ្សេងៗគ្នាមាន៧ករណី គឺមានករណីលួច២ករណី ។ ករណីឆក់១ករណី ។ ករណីរំលោភលទំនុកចិត្ត១ករណី ។ ករណីជួញដូរនូវសារធាតុញៀន១ករណី ។ ករណីលេងល្បែងសុីសង(ជល់មាន់)១ករណី ។ និងករណីប្រើប្រាស់គ្រឿងញៀន១ករណី ។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង១០នាក់ក្នុងនោះមានស្រីម្នាក់ ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើស ដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៏ឃាត់ខ្លួន ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានឲ្យដឹងថា ជនសង្ស័យ ដែលបញ្ជួនទៅតុលកានាព្រឹកនេះ មាន១០នាក់ស្មើ៧ករណីក្នុងនោះមានស្រីម្នាក់ជាប់ពាក់ព័ន្ធបទល្មើសល្បែងសុីងខុសច្បាប់ជល់មាន់១ករណី ។ និងករណីលួច២ករណី ។ ករណីឆក់១ករណី ។ ករណីរំលោភលទំនុកចិត្ត១ករណី ។ ករណីជួញដូរនូវសារធាតុញៀន១ករណី ។ និងករណីប្រើប្រាស់គ្រឿងញៀន១ករណី ។ សរុបទាំងអស់៧ករណី ។

លោក អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍ និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធ និងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕ តុង សីហា


ចែករំលែក៖