ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៦នាក់រងរបសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២ថ្ងៃ ២កន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស ៦នាក់ រងរបសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២ថ្ងៃ ២កន្លែងផ្សេងគ្នា រវាងម៉ូតូ នឹងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូនៅ ស្រុកកំពង់រោទ៍។

បើតាមសមត្ថកិច្ចនគរបាល ស្រុកកំពុងរោទ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៧នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវគ្រួសក្រហម នៅចំណុចភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូម៉ាក ស៊ូយសូគី វីវ៉ា ពណ៌ ក្រហមពាក់ស្លាកលេខ រាជការ ៥៥១១ បើកបរដោយឈ្មោះ រីន សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរម្នាក់រស់នៅភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀងដោយ ធ្វើដំណើរពីកើតមកទិសខាងលិច ដោយអការស្រវឹងស្រា ហើយបានជែង ស្រាប់តែបុកប៉ះម៉ូតូមួយទៀតម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១B. ៩៨៨២ បើកបរឈ្មោះ អិត សារុំ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ និងឌុបកូនប្រុសម្នាក់អាយុ៤ឆ្នាំ ដោយរស់នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ដែលធ្វើដំណើរពីទិសខាងលិច ទៅកើតដែលបញ្ច្រាសគ្នាក្នុងស្ថានភាពស្រវឹងស្រា បុកពេញទំហឹងបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង ។

ករណីទី២ បានកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទ៍ បង្កឡើងដោយម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកហុងដាសង់ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ គ្មានភ្លើងបំភ្លឺផ្លូវ បើកបរម៉ូតូឈ្មោះអ៊ី បុល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកទឹកសុទ្ធ មានទីលំនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្រាប់តែទៅបុកប៉ះជាមួយម៉ូតូម្ខាងទៀតម៉ាកហុងដាសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ហ៊ន ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិសំឡីខាងជើង ឃុំសំឡីបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

បច្ចុប្បន្នអ្នករបួសទាំងសងខាងត្រូវបានក្រុមគ្រួសារបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯម៉ូតូទាំងពីរគ្រឿងត្រូវ បានសមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍នគរបារដ្ឋបាលឃុំសំឡី ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ។

មូលហេតុម៉ូតូសណ្ដោងរ៉ឺម៉កបើកបរមិនប្រកាន់ស្តាំ និងគ្មានភ្លើងបំភ្លឺផ្លូវ ៕ យឹម សុថាន


ចែករំលែក៖