ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស ប្រុស ស្រី ក្មេង ចាស់ ចំនួន៥នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារឆ្នៃរំសេវផាវដាក់ដបអឹម១៥០

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្សប្រុសស្រីក្មេងចាស់ចំនួន៥នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារឆ្នៃរំសេវផាវដាក់ដបអឹម១៥០បណ្តាលឲ្យផ្ទុះបង្ករគ្រោះនេះតែម្តង ។

ហេតុការណ៍ផ្ទុះផាវឆ្នៃនេះ បានកើតឡើងនៅវេលាម៉ោងវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ សៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ។

តាមប្រភពបានឲ្យដឹងថា គ្រាប់ផាវផ្ទុះនោះ បណ្តាលឲ្យរងរបួស៥នាក់ ក្នុងនោះ រងរបួសធ្ងន់ ៣នាក់ ស្រាល ២នាក់ ទី១.ឈ្មោះ ហេង សារឿន ភេទប្រុស អាយុជាង៤០ឆ្នាំ រងរបួសធ្ងន់ ជើងខាងស្តាំ ។ ទី២.ឈ្មោះ សើន អួន ភេទប្រុស អាយុ១១ឆ្នាំ របួសធ្ងន់ ត្រូវចំមុខ ។ ទី៣.ឈ្មោះ តឿង ជឿង ភេទប្រុស អាយុ ៨ឆ្នាំ របួសធ្ងន់ ធ្លាយពោះវៀន ។ ទី៤.ឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ របួសស្រាល ។ ទី៥.ឈ្មោះ ចាង ត្រិន ភេទស្រី អាយុ ២៦ឆ្នាំ របួសស្រាល ទាំង៥នាក់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

ក្រោយកើតហេតុជនរងគ្រោះ ដែលរងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។

ករណីហេតុការណ៍ផ្ទុះគ្រាប់ផាវឆ្នៃនេះបង្កឡើងដោយឈ្មោះ ហេង សារឿន ជាអ្នកយកគ្រាប់ផាវ មកឆ្នៃយករំសេវដាក់ក្នុងដប M១៥០ តែអកុសល ខណៈកំពុងធ្វើក៏ត្រូវផ្ទុះតែម្តង ៕ ជីវន្ត័


ចែករំលែក៖