ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលឈ្មោះ ជួប ខ្លឹង ឃាត់រថយន្តយីឌុបដឹកឈើរាប់ម៉ោងភ្លេចប្រាប់ថ្នាក់លើ និងមិនសុំយោបល់ពីព្រះរាជអាជ្ញា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តធុនធំប្រភេទយីឌុប១គ្រឿង មានដឹកឈើអារប្រភេទ លេខ២ ពេញព្រៀបត្រូវបានកម្លាំងចម្រុះកាត់ទ្រុងរថយន្តបង្ក្រាបពេលដឹកឆ្លងកាត់ ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចនៅវេលាម៉ោង១និង៥០នាទី…..

យប់ថ្ងៃពុធ ១២កើត ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវ ជាតិលេខ៥ ខាងមុខ សាលាស្រុករលាប្អៀរ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រថយន្តដឹកឈើ ដែលត្រូវបានសមត្ថ កិច្ច នគរបាលចរាចរផ្លូវគោកខេត្ត ឃាត់ទុករាប់សិបម៉ោង មិនទាំងរាយ ការណ៍ឲ្យនាយការិយាល័យនោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ធំ 3A-1452 ដឹកឈើអារ ចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះចូលរាជធានីភ្នំពេញ ។ ប្រភពមួយបានបង្ហើបឲ្យដឹងថា ការឃាត់ រថយន្តខាងលើនេះ វាជាវេណ របស់លោក ជួប ខ្លឹង ហើយក៏មិនបានរាយការណ៍ ជូនលោកព្រះរាជអាជ្ញាសាលាដំបូង ផងដែរមិនដឹងថា សំអាងលើហេតុផល អ្វីនោះឡើយ ខណៈគេឃាត់ រថយន្តដឹក ឈើរាប់សិបម៉ោង។

ប្រធានការិយាលយ័ ចរាចរណ៍ផ្លូវគោក ខេត្ត លោក ឈឹម សារុណ បានប្រាប់ អ្នកកាសែតថា ការឃាត់រថយន្តដឹកឈើ ខាងលើនេះ លោកមិនបានដឹងថា គេឃាត់ ពីថ្មើរណានោះទេ ខណៈមិនមាននរណា ម្នាក់ រាយការណ៍ជូនលោកនោះឡើយ សូម្បីតែលោកព្រះរាជអាជ្ញា ក៏គ្មាននរណា រាយការណ៍ជូនដែរ កុំថាតែលោកហើយ ពេលសួរនាំ លោក ជួប ខ្លឹង បានឆ្លើយថា ភ្លេចនិងឡាននោះដឹកកម្ទេចឈើទៅវិញ។ លោក ឈឹម សារុណ បានឲ្យដឹងថា ពាក់ ព័ន្ធនឹងរឿងខាងលើនេះ ពេលលោក ដឹងភ្លាម ក៏បានរាយការណ៍ជូន លោកព្រះរាជអាជ្ញាឲ្យបានដឹងភ្លាមៗផងដែរ ។

ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យយានយន្ត ដឹកហួសចំណុះ និងរថយន្តតទ្រុង ត្រូវគេ មើលឃើញថា បាននិងកំពុងដំណើរការ រៀងរាល់ថ្ងៃ នៅចំណុចខាងលើនេះ ។ តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺការឃាត់ រថយន្តធុនធំដឹកឈើរាប់ម៉ោង មិនទាំង រាយការណ៍ឲ្យនរណាម្នាក់ដឹង និងឆ្លង យោបល់ទៅខាងណានោះឡើយ ខណៈ ស័ក្តិប៉ុនណាណី ស្រាប់តែឆ្លើយបែប លេងសើចថា ភ្លេចរាយការណ៍ទៅវិញ ឬមួយមានចេតនា ឃាត់ទុកក្នុងគោល បំណងស្អីមួយ ដោយនៅលើរថយន្តដឹក សុទ្ធតែឈើអារពេញរថយន្ត។

សូមលោកស្នងការ នគរបាលខេត្ត ឡុច វណ្ណារ៉ា ក៏ដូចជាលោកអភិបាលខេត្ត មេត្តាមានវិធានការ លើនាយនគរបាល ឈ្មោះ ជួប ខ្លឹង ដែលឃាត់រថយន្ត ដឹក ឈើរាប់ម៉ោង ភ្លេចរាយការណ៍ទៅថ្នាក់ លើ ក៏ដូចជាព្រះរាជអាជ្ញា បែរជាសម្ងំឈឹង ដល់ពេលគេដឹងសួរនាំ ស្រាប់តែឆ្លើយថា ភ្លេចទៅវិញ។ ជារឿងគួរឲ្យហួសចិត្ត លោកនគរបាលចរាចរកន្ទេលធំបន្លំដេក ហើយមែនទេ? សូមបញ្ជាក់ថា មក ដល់ពេលនេះ រថយន្តដឹកឈើខាងលើ មិនទាន់ត្រូវបាន លោកម្ចាស់នគរបាល ចរាចរផ្លូវគោក ខេត្តកំពង់ឆ្នាំង បញ្ជូនទៅ ខាងណាខាងណីនៅឡើយទេ៕ សហការី


ចែករំលែក៖