ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលខេត្តស្វាយរៀងដែលត្រូវចោរកាច់កយកម៉ូតូត្រូវបានប្រធានអនុប្រធានការិយាល័យគៀងគរប្រគល់ថវិកា១៥០០ដុល្លារដើម្បីលើកទឹកចិត្ត

ចែករំលែក៖

ខេត្តស្វាយរៀងៈ ថវិកាចំនួន១៥០០ដុល្លារ ដែលបានគៀងគរពីមន្ត្រី និងប្រធានអនុប្រធានដើម្បីលើកទឹកចិត្ត ត្រូវបានប្រគល់ទៅអោយលោកហន សាវ៉ាត ដែលត្រូវបានចោរកាច់កយកម៉ូតូបានសម្រេច ខណៈលោកបំពេញការងារ ។

លោកហន សាវ៉ាត ដែលបម្រើការនៃមន្ទីរការងារ និងបណ្តុះបណ្តាលខេត្តស្វាយរៀង បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានមន្ទីរ អនុប្រធានមន្ទីរទាំងអស់ លោកប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃមន្ទីដែលបានគៀងគរជួយជាថវិកាដល់រូបខ្ញុំបាទចំនួន១៥០០$ ដោយលោកគ្មានអ្វីទេ គឺមានតែលើកម្រាមដៃគោរពជូនពរនិងបួងសួងដល់វត្ថុសក្តិសិទ្ធ ទាំងឡាយតាមថែរក្សាការពារពីសត្រូវទាំងឡាយ ព្រមទាំងមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជួបនូវពុទ្ធពរទាំងបួនប្រការគឹអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួររំលឹកឡើងវិញថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណមន្ទីការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវះខេត្តស្វាយរៀងក្នុងភូមិសាលាស្រុកចាស់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងមានករណីចោរកាច់ករម៉ូតូបានសម្រេចមួយគ្រឿងរីឯមួយគ្រឿងទៀតបាក់ដែកកន្លែងចាក់សោរ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះហនសាវ៉ាតភេទប្រុសអាយុជាង៣០ឆ្នាំមុខរបរបុគ្គលិកបំរើរការងារនៃមន្ទីការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវះខេត្តមានទីលំនៅភូមិត្រពាំងផ្អាវឃុំពងទឺកស្រុករំដួលខេត្តស្វាយរៀង។

រីឯម៉ូតូដែលបាត់ម៉ាកហុងដាសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខស្វាយរៀង១D៨០៨០។

ចំពោះម៉ូតូមួយទៀតដែលចោរកាច់មិនបានម៉ាកហុងដាសេ១២៥សេរី២០១៣ដោយម្ចាស់ម៉ូតូមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

តាមម្ចាស់ម៉ូតូរងគ្រោះបានអោយដឹងថាមុនកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងមកធ្វើការដូចសព្វដងដោយចតម៉ូតូនៅមុខច្រកផ្លូវខណះមានមនុស្សដើរចេញចូលច្រើននាក់ដោយគាត់មិនបានចាប់អារម្នណ៏នោះទេ។

ប្រភពបន្តថាលុះនៅវេលាកើតហេតុគាត់ក៏ដើរមកមុខកន្លែងចតម៉ូតូដើម្បីអើតមើលស្រាប់តែមិនឃើញក៏មានការផ្អើលឆោឡោតែម្ដង។

បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្ត័រដ្ឋបាលសង្កាត់ព្រៃឆ្លាក់រួចហើយខណះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញាដើម្បីកាត់ទោសតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖