ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីមន្ទីរសាធារណការម្នាក់សង្ឃឹមរស់តិចក្រោយជិះម៉ូតូបុករថយន្ត

ចែករំលែក៖

ខេត្តព្រះសីហនុៈ បុរសម្នាក់ដែលគេ ស្គាល់ថា ជាមន្ត្រីមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តព្រះសីហនុត្រូវបានរថយន្ត សង្គ្រោះឯកជនដឹកទៅកាន់មន្ទីរពេទ្យបង្អែកចំការចេកភ្លាមៗដែរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅមុខ អាហារដ្ឋានឆឹងហ៊យ ស្ថិតក្នុងភូមិ៣​សង្កាត់ លេខ៣ក្រុង-ខេត្តព្រះសីហនុរវាងម៉ូតូនឹង រថយន្តកុងតឺន័រ។

តាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ នី ភេទប្រុស អាយុជាង៥០ឆ្នាំ មានមុខងារជាមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះសីហនុ។ ជនរងគ្រោះបានរងរបួស ធ្ងន់មិនសង្ឃឹមរស់ដោយសារបាក់ដៃបាក់ ជើងផុងលលាដ៍សន្លប់មិនដឹងខ្លួន បន្ទាប់ ពីជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E-0210 ទៅ ប៉ះជាមួយរថយន្តកុងតឺន័រមួយគ្រឿងមិន ស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាពី ភ្នំពេញចូលមកក្រុងព្រះសីហនុហើយក្រោយកើតហេតុអ្នកបើករថយន្តគេចខ្លួនបាត់។

សាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា ចំពោះមូលហេតុបង្កឲ្យមានគ្រោះ ថ្នាក់នេះ គាត់មើលពុំទាន់នោះទេ គ្រាន់តែ ដឹងថា ភាគីទាំងពីរម៉ូតូនិងរថយន្តកុងតឺន័រ មានទិសដៅស្របគ្នាតែប៉ុណ្ណោះ។

ក្រោយកើតហេតុអ្នកបើករថយន្តកុងតឺន័រពុំបានឈប់នោះទេ បានបន្ថែមល្បឿនចូល​ទៅក្នុងខេត្តព្រះសីហនុដោយពុំមាននរណាម្នាក់ដេញតាមរថយន្តបង្កនោះទេ ព្រោះម្នាក់ៗគិតតែជួយសង្គ្រោះជនរងគ្រោះ។

តាមប្រភពព័ត៌មានចុងក្រោយពីក្រុម គ្រួសារជនរងគ្រោះឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ថា បានបាត់បត់ជីវិត ហើយ៕ ឆ្លាមសមុទ្រ

res (1)

res

res (2)


ចែករំលែក៖